ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​នេះ រថយន្ត​មួយ​គ្រឿង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​នៅ​លើ​ផ្លូវ​ល្បឿន​លឿន

12 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ រថយន្តមួយ​គ្រឿង ត្រូវអគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ នៅតាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន ម្តុំ​ផ្លូវ​ចុះ​គី​រី​រម្យ នា​វេលា​ម៉ោង​១៦​និង​២៨​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ ។…

ខេត្តកំពង់ស្ពឺ ៖ រថយន្តមួយ​គ្រឿង ត្រូវអគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ នៅតាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន ម្តុំ​ផ្លូវ​ចុះ​គី​រី​រម្យ នា​វេលា​ម៉ោង​១៦​និង​២៨​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង ឆាបឆេះ​ពេល​កំពុង​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ នៅ​ចំណុច​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច មាន​ម៉ាក MITSUBISHI PAJERO ពណ៌​ទឹកប្រាក់​លាយ​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 2A N-7514 បើកបរ​ដោយ​ឈ្មោះ វង្ស វុ​ត្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល និង​អ្នក​រួម​ដំណើរ ០៣​នាក់​ស្រី (​គ្មាន​របួស​) បើកបរ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​រាជធានី​ភ្នំពេញ មក​ដល់​ចំណុច​ខាងលើ​បាន​ឆ្លង​ចរន្ដអគ្គិសនី បណ្ដាល​ឲ្យ​ឆាបឆេះ​រថយន្ដ​អស់ទាំង​ស្រុង ចំណែក​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ក្នុង​រថយន្ដ​មិន​មាន​រង​របួស ។

លោក​វរសេនីយ៍ទោ ជុន ចន្ទ​ដេ​ត អធិការ​នគរបាល​ស្រុក​ភ្នំស្រួច បាន​បញ្ជាក់​ថា ករណី​ខាងលើ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ប្រចាំការ​លើ​ផ្លូវ​ល្បឿន​លឿន បាន​ចេញ​អន្ដរាគមន៍​ពន្លត់​បាន​ទាន់​ពេលវេលា តែ​អគ្គិភ័យ​ឆាបឆេះ​លឿន​ពេក បណ្ដាល​អោយ​រថយន្ដ​ឆេះ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

ប​ច្វុ​ប្បន្ន តំណាង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន កំពុង​តែ​ស្ទួ​ច​យក​រថយន្ដ​ខាងលើ ទៅ​ដាក់​នៅ​ទីតាំង​ប​ញ្ឍ​រ​សុវត្ថិភាព និង​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ម្ចាស់​រថយន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ