ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រា.ប​ទីតាំង​ម៉ាស្សា​កោ.ស​-​ជ.ប់​៦​ទីតាំង​សង្ស័យ​ជួញដូរ​ផ្លូវភេ.ទ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្មក់​បង្ក្រាប​កន្លែង​ម៉ាស្សា​កោស​-​ជប់ សង្ស័យ​បង្កប់​សេវា​ផ្លូវភេទ​ចំនួន​៦​ទីតាំង ដែល​នៅ​ជាប់​គ្នា​ជា​បន្តបន្ទាប់ និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្មក់​បង្ក្រាប​កន្លែង​ម៉ាស្សា​កោស​-​ជប់ សង្ស័យ​បង្កប់​សេវា​ផ្លូវភេទ​ចំនួន​៦​ទីតាំង ដែល​នៅ​ជាប់​គ្នា​ជា​បន្តបន្ទាប់ និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ តាម​បណ្ដោយ​ផ្លូវ​លូ​ប្រាំ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយនឹង​កម្លាំង​មូលដ្ឋាន​ដោយ​បាន​ធ្វើការ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​-​ជប់ នៅ​តាម​បណ្ដោយ​ផ្លូវ​លូ​ប្រាំ ចំនួន​៦​ទីតាំង ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ រួម​ទាំង​មេការ និង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។ បន្ទាប់​ពី​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ហើយ​បាន​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​សួរនាំ​បន្ត ។ នៅ​ចំណុច​ផ្ទះល្វែង​ដែល​ត្រូវ​បាន​បង្ក្រាប​នេះ​គឺជា​កន្លែង​ប្រកប​របរ​នេះ​យូរហើយ តែ​មាន​លក្ខណៈ​មិនធំ​ដំ​ទេ បើ​ប្រៀបធៀប​ជាមួយ​ហាង​ខារ៉ាអូខេ ឬ​ភោជនីយដ្ឋាន​ដែល​មាន​ខ្យូ​ស​បិទ​បាំង​នោះ ។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​កម្លាំង​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ម៉ាស្សា​កោស​-​ជប់​នេះ គឺ​កម្លាំង​អាវុធហត្ថ​បាន​ទទួល​ដំណឹង​តាម​រយៈ​HOTLINE ថា​ទីតាំង​ម៉ាស្សា​នៅ​ម្តុំ​លូ​៥​ខាងលើ មាន​សេវាកម្ម​បម្រើ​ផ្លូវភេទ និង​ជា​អនីតិជន​ផង​ដែរ ។ នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ កម្លាំង​អាវុធហត្ថ​ក៏​បាន​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ម៉ាស្សា​ទាំង​៦​ទីតាំង​នោះ ។

ក្រោយ​ចុះ​ឡោម​ព័ទ្ធ កម្លាំង​អាវុធហត្ថ​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ម៉ាស្សា​ខាងលើ រួម​ទាំង​នារី​ៗ​ដែល​បម្រើ​ការ​នៅ​ក្នុង​ហាង​នោះ ទៅ​កាន់​ការិយាល័យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ