ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធម្មការ​ប្រកាសថ្កោលទោស និង​ប្រឆាំង​ជំទាស់​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​តម្កល់​ព្រះពុទ្ធ​បដិមា​រំលោភ​បំពាន​លើដែន​​អធិបតេយ្យភាព​កម្ពុជា

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ​ និង​សាសនា​បាន​ប្រកាស​ថ្កោលទោស ​និង​ប្រឆាំង​ជំទាស់​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​តម្កល់​ព្រះពុទ្ធ​បដិមា​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២២ ខែមករា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ​ និង​សាសនា​បាន​ប្រកាស​ថ្កោលទោស ​និង​ប្រឆាំង​ជំទាស់​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​តម្កល់​ព្រះពុទ្ធ​បដិមា​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ​។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ ក្រសួង​ធម្មការ​បាន​លើក​ឡើង​ថា​ការ​ប្រឆាំង​ជំទាស់​នេះ​ ធ្វើ​ឡើង​ស្របគ្នា​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ ស្តី​ពី​ការ​តវ៉ា​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​ ក្នុង​តំបន់​ដែល​បាន​កាន់កាប់ ក្រសួង​ធម្មការ​និង​សាសនា និង​តវ៉ា​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​សកម្មភាព​រំលោភ​បំពាន​របស់​យោធា​ថៃ ដែល​បាន​កសាង​ព្រះពុទ្ធ​បដិមា នៅ​ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ។

ជាមួយ​គ្នា​នេះ​ ក្រសួង​ធម្មការ​និង​សាសនា បាន​បញ្ជាក់​ថា ការ​តម្កល់​រូបសំណាក​ព្រះពុទ្ធ​បដិមា​នៅ​លើ​ទីតាំង​រូបសំណាក បដិមា​ព្រះ​វិស្ណុ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​យោធា​ថៃ នៅ​តំបន់​អានសេះ ខេត្តព្រះវិហារ គឺជា​ការ​រំលោភ​បំពាន​មក​លើ ដែន​អធិបតេយ្យភាព​កម្ពុជា ផ្ទុយ​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ដែល​ហាមឃាត់​ការ​កាន់កាប់ យក​ទឹកដី​ដោយ​ប្រើប្រាស់​កម្លាំង និង​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ថៃ ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ក្រោម​កិច្ចព្រម​ព្រៀង​បទ​ឈប់​បាញ់ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ ព្រំដែន​ទូទៅ នា​ពេល​កន្លង​មក សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​និង​ដំណោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​របស់​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បញ្ជាក់​ជា​រួម​អំពី​កាតព្វកិច្ច​របស់​ភាគី​ទាំង​ពីរ ក្នុង​ការ​មិន​អនុវត្ត​វិធានការ​ជា​ឯកតោភាគី និង​សូម​ឱ្យ យោធា​ថៃ​ចូលរួម​គោរព​ដោយ​ស្មោះត្រង់​ចំពោះ​លក្ខខណ្ឌ​និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង គោរព​ច្បាប់​អន្តរជាតិ និង​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​សន្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ