ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សជាង១ពាន់នាក់កំពុងសិក្សាក្នុងមណ្ឌលតំបន់​ភៀសសឹក២កន្លែង

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​អប់រំ​បានឱ្យ​ដឹង​ថា សិស្ស​ដែល​កំពុង​សិក្សា​ក្នុង​មណ្ឌល​ភៀស​សឹក​២​កន្លែង នៅ​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ មាន​ជាង​១​ពាន់​នាក់ ។…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​អប់រំ​បានឱ្យ​ដឹង​ថា សិស្ស​ដែល​កំពុង​សិក្សា​ក្នុង​មណ្ឌល​ភៀស​សឹក​២​កន្លែង នៅ​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ មាន​ជាង​១​ពាន់​នាក់ ។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ថ្លែង​ថា មាន​សិស្ស​ចំនួន​១ ៣៥៧​នាក់​(​ស្រី​៦៥៨​នាក់​) កំពុង​សិក្សា​នៅមណ្ឌល​ភៀស​សឹក​ចំនួន​២​កន្លែង គឺ​ក្នុង​វត្ត​ចាន់​ស៊ី​រតនា​រាម ស្រុក​អូរ​ជ្រៅ ចំនួន​៥៤៩​នាក់ និង​នៅ​មណ្ឌល​ភៀស​សឹក ក្នុង​វត្ត​កណ្តាល ស្រុក​ថ្មពួក ន​ចំនួន​៨០៨​នាក់ ។

ក្នុង​ចំណោម​សិស្ស​ចំនួន​១ ៣៥៧​នាក់ ដែល​កំពុង​សិក្សា​ក្នុង​មណ្ឌល​ភៀស​សឹក​ទាំង​២​កន្លែង នេះ មាន​សិស្ស​ភៀសខ្លួន​មក​ពី​ឃុំ​អូរ​បី​ជាន់ ស្រុកអូរ​ជ្រៅ មាន​សាលា​បឋម​សិក្សា​ព្រៃ​ចាន់​ចំនួន​១៣២​នាក់ សាលា​បឋម​សិក្សា​ជោគជ័យ​ចំនួន​៤១៧​នាក់ ។ ចំណែក​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក មាន​សាលា​បឋម​សិក្សា​កណ្តាល​ចំនួន​១២២​នាក់ សាលា​បឋម​សិក្សា​បន្ទាយ​មាន​ឫទ្ធិ​ចំនួន​៥៤៩​នាក់ សាលា​បឋម​សិក្សា​សាមគ្គី​ច្រក​ចំនួន​៦០​នាក់ និង​អនុ​វិទ្យាល័យ​បន្ទាយ​មាន​ឫទ្ធិ​ចំនួន​៧៧​នាក់ ។

លោក ឈូ ប៊ុ​ន​រឿង បញ្ជាក់​ថា ក្រោយ​ពី​មាន​បទ​ឈប់​បាញ់ ទាហាន​ថៃ​បាន​ដាក់​ទូ​កុងតឺ​ន័​រ និង​រាយ​លួស​បន្លា​យក​លំនៅ​ឋាន​ប្រជាពលរដ្ឋ មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​តំបន់​ដែល​ពួក​គេ​កាន់កាប់​ឡើយ ។ មួយវិញទៀត លំនៅ​ឋាន និង​សាលារៀន​ក៏​រង​ការ​ខូចខាត​ដោយ​គ្រាប់កាំភ្លើង និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ខ្ទេចខ្ទីរដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ