ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ប្រហែសទុកសោជាប់ឡាន! ស្ទាក់ចាប់​បានចោរលួច​ឡាន​នៅត្រពាំងក្រឡឹង ក្រោយព្យាយាមបើករត់ដល់ផ្សារត្រែងត្រយឹង

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​ប្រជាពលរដ្ឋ​បាន​សម្រេច​ពី​ម្តុំ​ផ្សារ​ត្រពាំង​​ក្រឡឹង ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន​ទៅ​ជាប់អន្ទាក់​សមត្ថកិច្ច​នៅ​ផ្សារ​ត្រែង​ត្រ​យឹ​ង ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​រថយន្ត​ប្រជាពលរដ្ឋ​ កើត​ឡើង​​កាលពី​ព្រលប់​ថ្ងៃ​ទី​២០ មករា…

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​ប្រជាពលរដ្ឋ​បាន​សម្រេច​ពី​ម្តុំ​ផ្សារ​ត្រពាំង​​ក្រឡឹង ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន​ទៅ​ជាប់អន្ទាក់​សមត្ថកិច្ច​នៅ​ផ្សារ​ត្រែង​ត្រ​យឹ​ង ​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​រថយន្ត​ប្រជាពលរដ្ឋ​ កើត​ឡើង​​កាលពី​ព្រលប់​ថ្ងៃ​ទី​២០ មករា ឆ្នាំ​២០២៦ នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រ​យឹ​ង ក្នុងភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​រថយន្ត​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​សឿ​ន សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​អូរ​ល្វា ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់​ជនសង្ស័យ​ខាងលើ នៅ​វេលា​ម៉ោង​៦ ​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ មានឈ្មោះ ម៉ៅ ហួត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គិរី​វន្ត ស្រុក​ភ្នំស្រួច បាន​មក​ដាក់​ពាក្យ​ប្ដឹង​ទៅ​លើ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​រថយន្ដ​របស់​ខ្លួន​ទៅ​បាត់​ ។ 

នៅ​ក្នុង​ពាក្យបណ្តឹង​កាលពី​វេលា​ម៉ោង​៦​ និង​៤០​នាទី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ មាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ (​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​) បាន​ដើរ​ពី​ទិស​ខាងលិច មក​ដល់​ចំណុច​មុខ​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​ដើរមក​បើកទ្វារ​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA COROLLA ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2V-3308 ខណៈ​ដែល​ម្ចាស់​រថយន្ត​នៅ​ក្នុងផ្ទះ ​(​សោ​នៅ​ជាប់​រថយន្ដ​) ក៏​បាន​ចូល​បញ្ឆេះ​រថយន្ត​បើក​សំដៅ​ទៅ​ទិស​ខាងលិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​បាត់​ទៅ​ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត សមត្ថកិច្ច​បាន​បោះដៃ​រាយការណ៍​តាម​អាយ​កូ​ម រហូត​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៨៧-៨៨ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់​រថយន្ត​និង​ជនសង្ស័យ​បាន​តែ​ម្តង​ ។​ ក្រោយ​ឃាត់​ជនសង្ស័យ​បាន នគរបាល​សាកសួរជន សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព លួច​រថយន្ត​ខាងលើ​ពិតប្រាកដ
មែន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ