ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈប់យល់ច្រឡំ! បន្លែ ៦ មុខដែលអ្នកមិនគួរដាក់ក្នុងទូទឹកកក បើមិនចង់បាត់បង់ជីវជាតិ និងប៉ះពាល់សុខភាព

1 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរក្សាទុកអាហារក្នុងទូទឹកកកមិនមែនជាជម្រើសល្អសម្រាប់បន្លែគ្រប់ប្រភេទនោះទេ ព្រោះបន្លែមួយចំនួនងាយនឹងរងផលប៉ះពាល់ពីភាពត្រជាក់ខ្លាំង ដែលនាំឱ្យឆាប់រលួយ បាត់បង់រសជាតិ និងបាត់បង់តម្លៃអាហារូបត្ថម្ភយ៉ាងឆាប់រហ័ស។ ជាក់ស្ដែង ដំឡូងបារាំងមិនគួរទុកក្នុងទូទឹកកកឡើយ ព្រោះភាពត្រជាក់បំប្លែងជាតិម្សៅទៅជាស្ករដែលធ្វើឱ្យខូចរសជាតិ…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរក្សាទុកអាហារក្នុងទូទឹកកកមិនមែនជាជម្រើសល្អសម្រាប់បន្លែគ្រប់ប្រភេទនោះទេ ព្រោះបន្លែមួយចំនួនងាយនឹងរងផលប៉ះពាល់ពីភាពត្រជាក់ខ្លាំង ដែលនាំឱ្យឆាប់រលួយ បាត់បង់រសជាតិ និងបាត់បង់តម្លៃអាហារូបត្ថម្ភយ៉ាងឆាប់រហ័ស។

ជាក់ស្ដែង ដំឡូងបារាំងមិនគួរទុកក្នុងទូទឹកកកឡើយ ព្រោះភាពត្រជាក់បំប្លែងជាតិម្សៅទៅជាស្ករដែលធ្វើឱ្យខូចរសជាតិ និងអាចបង្កើតសារធាតុបង្កមហារីកនៅពេលយកទៅចៀន រួមទាំងបង្កើនល្បឿននៃការដុះពន្លកដែលផ្ទុកសារធាតុពុលផងដែរ។ ចំពោះប៉េងប៉ោះ និងតាសក់វិញ ភាពត្រជាក់នឹងបំផ្លាញកោសិកាសាច់ឱ្យទន់ជ្រាយ បាត់បង់វីតាមីន C និងបង្កជាចំណុចខ្មៅៗដែលធ្វើឱ្យវារលួយលឿនជាងធម្មតា។

បន្ថែមពីនេះ ម្ទេសបៃតង ខ្ទឹមស និងខ្ទឹមបារាំង ក៏ជាក្រុមបន្លែដែលត្រូវការបរិយាកាសស្ងួត និងមានខ្យល់ចេញចូលល្អជាចាំបាច់។ សំណើមនៅក្នុងទូទឹកកកនឹងបំផ្លាញស្រទាប់ការពារធម្មជាតិរបស់ម្ទេសបៃតងឱ្យដុះផ្សិតពីខាងក្នុង និងធ្វើឱ្យខ្ទឹមសឆាប់ដុះពន្លក រួញសាច់ បាត់បង់ក្លិនក្រអូបឈ្ងុយ។ ចំណែកឯខ្ទឹមបារាំងវិញ ភាពត្រជាក់ និងសើមនឹងបំផ្លាញលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីរបស់វា ដែលបណ្ដាលឱ្យដុះផ្សិត និងទន់ជ្រាយខូចគុណភាពភ្លាមៗ។

ការផ្លាស់ប្តូរមកកែប្រែទម្លាប់រក្សាទុកបន្លែទាំងនេះនៅសីតុណ្ហភាពបន្ទប់ មិនត្រឹមតែជួយកាត់បន្ថយការខាតបង់អាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាអ្នកនឹងទទួលបាននូវសារធាតុចិញ្ចឹមពេញលេញ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ពីបន្លែស្រស់ៗជានិច្ច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ