ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អឺរ៉ុបសម្ញែងសាច់ដុំសេដ្ឋកិច្ច! ប្រកាសវិនិយោគធំនៅកោះហ្គ្រីនឡែន ដើម្បីតទល់នឹងមហិច្ឆតារបស់លោក ត្រាំ​

2 ម៉ោង មុន

សហភាពអឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី វ៉ុន ដឺ ឡេយែន បានប្រកាសថា សហភាពអឺរ៉ុបនឹងបង្កើនការវិនិយោគយ៉ាងផុសផុលនៅលើកោះហ្គ្រីនឡែន ដើម្បីពង្រឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។…

សហភាពអឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី វ៉ុន ដឺ ឡេយែន បានប្រកាសថា សហភាពអឺរ៉ុបនឹងបង្កើនការវិនិយោគយ៉ាងផុសផុលនៅលើកោះហ្គ្រីនឡែន ដើម្បីពង្រឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២២ ខែមករានេះ។

ការប្រកាសនេះធ្វើឡើងដើម្បីបង្ហាញជំហរគាំទ្រដល់អធិបតេយ្យភាពរបស់កោះហ្គ្រីនឡែន និងដើម្បីឆ្លើយតបទៅនឹងសម្ពាធពីសំណាក់លោក ដូណាល់ ត្រាំ។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើទំនិញពីប្រទេសអឺរ៉ុបចំនួន ៨ ចន្លោះពី ១០% ដល់ ២៥% ប្រសិនបើប្រទេសទាំងនោះនៅតែបន្តរារាំងមហិច្ឆតារបស់លោកក្នុងការ «ទិញយកកោះហ្គ្រីនឡែនទាំងមូល»។ លោកស្រី វ៉ុន ដឺ ឡេយែន បានរិះគន់ការគំរាមកំហែងនេះថាជាទង្វើ «ខុសឆ្គង» និងបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងមិនរាថយក្នុងការការពារដៃគូរបស់ខ្លួនឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ