ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សាច់​បង្កក ​បុក​រថយន្ត​ដឹក​អង្ករ ​កំពុង​ឈប់​ចត​ បណ្ដាលឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ​ រង​របួសធ្ងន់​ស្រាល​៣​នាក់

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយធុន​ធ្ងន់ ​ដឹក​សាច់​បង្កក មួយ​គ្រឿង​ បាន​បើក​បោះពួយ​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់ដាយ​ មួយ​គ្រឿង​ទៀត​ ដឹក​អង្ករ ​កំពុង​ឈប់​ចត​នៅ​លើ​ដងផ្លូវ ​បណ្ដាល​ឲ្យ​រថយន្ត​ដឹក​សាច់​បង្កក​ខ្ទេច​មួយ​កំណាត់​មុខ​…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយធុន​ធ្ងន់ ​ដឹក​សាច់​បង្កក មួយ​គ្រឿង​ បាន​បើក​បោះពួយ​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់ដាយ​ មួយ​គ្រឿង​ទៀត​ ដឹក​អង្ករ ​កំពុង​ឈប់​ចត​នៅ​លើ​ដងផ្លូវ ​បណ្ដាល​ឲ្យ​រថយន្ត​ដឹក​សាច់​បង្កក​ខ្ទេច​មួយ​កំណាត់​មុខ​ បង្ក​ឲ្យ​អ្នកបើកបរ ​និង​រួម​ដំណើរ​រង​របួស​ចំនួន​បី​នាក់​។ ភ្លាម​ៗ​គេ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឡើយ ​ត្រូវ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨​ព្រឹក​ថ្ងៃ​ទី​២១ ​ខែមករា ​ឆ្នាំ​២០២៦ ​នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ខាងលិចផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ហៅ ផ្សារ​ដើម​គរ​ថ្មី ​នៅ​ក្នុងភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​។

តាម​សាក្សី ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​ម៉ាក់​ហ៊ីយ៉ា​ន់​ដាយ​ពណ៌​ស ​ដឹក​សាច់​បង្កក មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​៣A ៣៤៨៧​ ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​បុក​ពីក្រោយរថយន្ត​ដឹក​អង្ករ​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ ៣A.១៨៥៩​ ដែល​កំពុង​ឈប់​ចត​នៅ​លើ​ដងផ្លូវ ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ​ គឺរថយន្ត​ដឹក​សាច់​បង្កក ​បាន​បុក​រថយន្ត​ដឹក​អង្គរ​ពេញទំហឹង ​ហើយ​បណ្ដា​លឲ្យ​អង្គរ​ហូរ​ចេញ​មក​ក្រៅ​ហើយ​រថយន្តដឹក​សាច់ បានខ្ទេច​កាប៊ី​ន ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ និង​ព្រូរថយន្ត​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ​ត្រូវ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ​បន្ទាប់​ពី​កើតហេតុ​ នគរបាល​មូលដ្ឋាន​ ចុះ​ទៅ​កន្លែង​កើតហេតុ​ ហើយ​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍ ចុះ​ទៅ​វាស់វែង ​នាំ​យក​រថយន្ត​ទាំង​ពីរ​គ្រឿង ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ