ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ​ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​ម្ចាស់សំណង់​រំលោភ​ចំណី​ផ្លូវ

11 ម៉ោង មុន

ខេត្តស្ទឹងត្រែង​ ៖ នៅព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង បាន​ចុះ​អនុវត្ត​វិធានការ​វាស់វែង និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង ដើម្បី​ធានា​ឱ្យ​បាន​នូវ​សោភ័ណភាព ​បញ្ចៀស​…

ខេត្តស្ទឹងត្រែង​ ៖ នៅព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង បាន​ចុះ​អនុវត្ត​វិធានការ​វាស់វែង និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង ដើម្បី​ធានា​ឱ្យ​បាន​នូវ​សោភ័ណភាព ​បញ្ចៀស​ និង​ទប់ស្កាត់​ការ​សាងសង់​សំណង់​នានា​ ដែល​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ ​។

លោក លី មី​ណា អភិបាល ​នៃ​គណៈ​អភិបាលក្រុង​ស្ទឹង​ត្រែង បាន​សង្កត់ធ្ងន់​ថា ការ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​ មក​ប្រើប្រាស់​ជា​ប្រយោជន៍​បុគ្គល ឬ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ គឺជា​ទ​ង្វើ​ខុសច្បាប់ ជា​ពិសេស​ គឺ​ការ​រំលោភ​លើ​ច្បាប់​ផ្លូវថ្នល់ ​។

លោក​បាន​បន្ត​ថា សកម្មភាព​ទាំងនេះ​ មិន​ត្រឹមតែ​បំ​ផ្លាញ​សណ្តាប់ធ្នាប់​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ការ​ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​នាម​ជា​ពលរដ្ឋ ​ក្នុង​សង្គម​ស៊ី​វិ​ល័យ​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ប្រើប្រាស់​ចំណី​ផ្លូវខុស​ច្បាប់ សូម​មានការ​ភ្ញាក់រលឹក​និង​ចូលរួម​សហការ​កែសម្រួល​ដោយ​ស្ម័គ្រចិត្ត ដើម្បី​រួមចំណែក​លើកកម្ពស់​សោភ័ណ​ភាព​ក្រុង​ស្ទឹង​ត្រែង​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

ទន្ទឹម​នឹង​ការ​ដាក់​ចេញ​វិធានការ​ក្តៅ លោក លី មី​ណា ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​អាជីវករ ​និង​ម្ចាស់​ទីតាំង​មួយ​ចំនួន ដែល​បាន​យល់​ដឹង និង​សហការ​យ៉ាង​ល្អ ជា​មួយ​អាជ្ញាធរ ក្នុង​ការ​គោរព​ច្បាប់ និង​ចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​តាម​ការ​ណែនាំ​ នា​ពេល​កន្លង​មក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ