ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ​កម្ពុជា កោតសរសើរ​ចំពោះ​វឌ្ឍនភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អ្នកសម្របសម្រួល​ថ្មី​របស់​ប្រព័ន្ធអង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.) ប្រចាំ​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ទទួល​សារ​តាំងពី​លោកជំទាវ វ្លាដាំងកា…

រាជធានី​ភ្នំពេញ ​៖ អ្នកសម្របសម្រួល​ថ្មី​របស់​ប្រព័ន្ធអង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.) ប្រចាំ​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ទទួល​សារ​តាំងពី​លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល ប្រព័ន្ធ អ​.​ស​.​ប​. តែងតាំង​ថ្មី ប្រចាំ​កម្ពុជា ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​។

នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល ជំនួប​សម្តែង​ការ​គួរសម​ជាមួយ លោក​ជំទាវ វ្លាដាំងកា អាន់​ឌេ​វ៉ា អ្នកសម្របសម្រួល​ប្រព័ន្ធ​អង្គការ សហប្រជាជាតិ (​អ​.​ស​.​ប​.) តែងតាំង​ថ្មី ប្រចាំ​កម្ពុជា ក្នុង​ឱកាស​ប្រគល់​លិខិត​សារតាំង​របស់​លោក​ជំទាវ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សម្តែង​ការ​អបអរសាទរ លោក​ជំទាវ ឯ​ដាំង​កា អាន់​វ៉ា ចំពោះ​ការ​តែងតាំង​ជា​អ្នកសម្របសម្រួល​ថ្មី​របស់​ប្រព័ន្ធ អ​.​ស​.​ប​. ប្រចាំ​កម្ពុជា​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការ​រួមចំណែក​ដ៏​យូរអង្វែង​របស់ អ​.​ស​.​ប​. ចំពោះ​ការ​កសាង ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​សុខភាព​សាធារណៈ ការ​គាំពារ​សង្គម សកម្មភាព​ដោះ​មីន ភាព​ធន់ នឹង​អាកាសធាតុ ដំណើរការ​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ការ​ស្វែងរក​យុត្តិធម៌​ក្រោយ​ពី​មាន ជម្លោះ តាម​រយៈ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា គ្មាន​ប្រទេស​ណាមួយ​ស្គាល់​ច្បាស់​អំពី​តម្លៃ​នៃ​សន្តិភាព​ជាង​ប្រទេស​កម្ពុជា​នោះ​ទេ ដោយសារ​កម្ពុជា​បាន ឆ្លងកាត់​ប្រវត្តិ​ភ្លើងសង្គ្រាម និង​របប​ប្រល័យពូជសាសន៍​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​កិច្ច​សហប្រតិបត្តិការ​ជា​បន្ត​ទៅ​មុខ​ទៀត​ជាមួយនឹង​ប្រព័ន្ធ អ​.​ស​.​ប​. នានា​។

លោក​ជំទាវ ភ្ល​ដាំង​កា អាន់​ឌេ​វ៉ា បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ ដែល​បាន​មក​បំពេញ ភារកិច្ច​ជា​អ្នកសម្របសម្រួល​ថ្មី​របស់​ប្រព័ន្ធ អ​.​ស​.​ប​. ប្រចាំ​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

លោក​ជំទាវ​បាន​ប្តេជ្ញា​ចិត្ត ពង្រឹង​សហប្រតិបត្តិការ របស់ អ​.​ស​.​ប​. ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​សម្រេច បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ។

ជាទី​បញ្ចប់ ភាគី​ទាំង​ពីរ បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា ដៃគូ​យូរអង្វែង​រវាង​កម្ពុជា និង អ​.​ស​.​ប​. ស្រប​តាម​អាទិភាព​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ