ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អង្គការ​យូ​ណេ​ស្កូ​ថ្មី​ នៅ​កម្ពុជា ​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​កម្ពុជា ​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​ប្រកបដោយ​ផ្លែផ្កា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ តំណាង​អង្គការ​យូ​ណេ​ស្កូ​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ ជា​មួយ​ក្រសួង​ស្ថាប័ន​កម្ពុជា​ ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​ប្រកបដោយ​ផ្លែផ្កា​ ។ ក្រសួងការបរទេស​…

រាជធានី​ភ្នំពេញ ​៖ តំណាង​អង្គការ​យូ​ណេ​ស្កូ​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ ជា​មួយ​ក្រសួង​ស្ថាប័ន​កម្ពុជា​ ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​ប្រកបដោយ​ផ្លែផ្កា​ ។

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ជំនួប​សម្ដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម Flavio Bonetti តំណាង​អង្គការ​យូ​ណេ​ស្កូ​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ប្រគល់​លិខិត​សារតាំង​របស់​ឯកឧត្ដម ​។

នៅ​ក្នុង​ជំនួប ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សម្តែង​ការ​អបអរសាទរ​ចំពោះ ឯកឧត្ដម Flavio Bonetti ដែល​ត្រូវ​បាន​តែងតាំង​ជា​តំណាង​ថ្មី ​នៃ​អង្គការ​យូ​ណេ​ស្កូ​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​រួមចំណែក​ដ៏​មាន​តម្លៃ​របស់​អង្គការ​យូ​ណេ​ស្កូ ក្នុង​ការ​ជំរុញ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ជា​ពិសេស​លើ​វិស័យ​អប់រំ វប្បធម៌ និង​ការ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ ។

ឯកឧត្ដម Flavio Bonetti ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង អង្គការ​យូ​ណេ​ស្កូ ជាមួយ​ក្រសួង​ស្ថាប័ន​កម្ពុជា​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​ប្រកបដោយ​ផ្លែផ្កា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ