ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ ស្នើ​ឲ្យ​កងកម្លាំង​ប្រភេទ​ទាំង​៣​ប្រភេទ ត្រូវ​គ្រប់គ្រង​ជនបរទេស និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

4 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្នើ​អោយ​កងកម្លាំង​ទាំង​បី​ប្រភេទ គ្រប់គ្រង​ជនបរទេស​គ្រប់​សញ្ជាតិ ដែល​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ សំដៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ឱ្យ​បាន​ទាន់​ពេលវេលា…

ខេត្តកំពង់ស្ពឺ ៖ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្នើ​អោយ​កងកម្លាំង​ទាំង​បី​ប្រភេទ គ្រប់គ្រង​ជនបរទេស​គ្រប់​សញ្ជាតិ ដែល​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ សំដៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ឱ្យ​បាន​ទាន់​ពេលវេលា ក្នុង​នោះ​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ទប់ស្កាត់ មិន​ឱ្យ​កើត​មាន​ក្នុង​ដែន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ ។

ក្នុង​ន័យ​នេះ​ដើម្បី​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ទទួល​បាន​នូវ​ប្រសិទ្ធភាព និង​ទប់ស្កាត់ មិន​ឱ្យ​កើត​មាន​ឡើង​វិញ ក្នុង​ដែន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ រដ្ឋបាល​ខេត្ត ស្នើ​លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​អភិបាលក្រុង​-​ស្រុក ត្រូវ បន្ត​ពង្រឹង​ការ​គ្រប់គ្រង​ជនបរទេស​គ្រប់​ប្រភេទ​ឱ្យ​បាន​ហ្មត់ចត់ ដែល​បាន​ទទួលស្គាល់​តាម​ផ្លូវច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​ក្ដាប់​ទិន្នន័យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ចំពោះ​ជនបរទេស​មាន​ប័ណ្ណ​ស្នាក់​នៅ ព្រមទាំង​អនុវត្ត​វិធានការ​ច្បាប់​រាល់​បុគ្គល​ណា ដែល​មិន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប ជនបរទេស​គ្រប់​ប្រភេទ ស្រប​តាម​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ