តុលាការចោទប្រកាន់ជនជាប់ចោទជាឃាតករស.ម្លា.ប់មនុស្សមិនញញើតដៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យម្នាក់…
រាជធានីភ្នំពេញ ៖ លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យម្នាក់…
រាជធានីភ្នំពេញ ៖ លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យម្នាក់ ពាក់័ន្ធពីបទឃាតកម្ម (សម្លាប់មនុស្ស) ដែលច្បាប់បានតម្រូវឲ្យអនុវត្តទោសក្នុងពន្ធនាគារចាប់ពី១០ទៅ១៥
ឆ្នាំ ។

ជនត្រូវចោទមានឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករកាត់ដេរ មានទីកន្លែងកំណើតភូមិឈើទាលខ្ពស់ ឃុំកំពង់លើ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទដាក់ពន្ធនាគាររាជធានីភ្នំពេញPJជាបណ្ដោះ អាសន្ន ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ តាមបណ្ដោយផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា សំណុំរឿងនេះ ពិតជាឈាមស្រែកស្បែកហៅ ដែលជនជាឃាតករសម្លាប់បុរសម្នាក់ចោលសាកសពនៅដីឡូត៍មួយកន្លែង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានក្មេងបង្ហោះខ្លែងប្រទះឃើញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្លាយជារឿងផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ។
ជនត្រូវចោទនេះឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករកាត់ដេរ ស្នាក់នៅបន្ទប់ជួលមុខរោងចក្រស៊ីនកៃលី ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០និង៣០នាទីយប់ ខ្លួនបានផឹកស្រវឹងជោកជាំជាមួយមិត្តភក្តិ នៅម្តុំស្ទឹងមានជ័យ ហើយក៏បានជិះម៉ូតូរបស់ខ្លួនម៉ាក C125 មិនចាំផ្លាកលេខ ត្រឡប់មកបន្ទប់ជួលរបស់ខ្លួន នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
លុះមកដល់ចំណុចម្ដុំអគ្គិសនីសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏ត្រូវម៉ូតូរបស់ជនរងគ្រោះម៉ាក C125 មិនចាំផ្លាកលេខ មកបុកម៉ូតូរបស់ខ្លួនបណ្តាលឲ្យបែកកាបាំងខាងឆ្វេង ខ្លួនក៏ទារសំណងពីជនរងគ្រោះចំនួន៦ម៉ឺនរៀល ។ ជនរងគ្រោះបានឆ្លើយថាព្រមសង តែមិនទាន់ មានប្រាក់ ចាំទៅយកពីប្រពន្ធនៅផ្ទះ ខ្លួនក៏បានជិះម៉ូតូតាមពីក្រោយទៅផ្ទះជនរងគ្រោះ ដើម្បីយកប្រាក់ តែជនរងគ្រោះស្រវឹងខ្លាំងជិះរកផ្ទះមិនឃើញ ក៏ចូលទៅផឹកទឹកត្នោតជូរនៅក្បែរកន្លែងកើតហេតុ ។ ខ្លួនក៏បានយកម៉ូតូរបស់ខ្លួនទៅផ្ញើ ហើយខ្លួនក៏បានអង្គុយចាំជនរងគ្រោះយកប្រាក់មកឱ្យនៅខាងមុខហាង ។
ពេលជនរងគ្រោះចេញពីផឹកវិញមិនមានប្រាក់ឲ្យម្ចាស់ហាង គេក៏ឃាត់ម៉ូតូជនរងគ្រោះទុកនៅហាង ហើយជនរងគ្រោះក៏ដើរចេញមកខ្លួនក៏ដើរតាមជាប់ ។ ដោយសារស្រវឹងពេក ខ្លួននិងជនរងគ្រោះ បានទៅដេកនៅលើស្មៅនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
លុះដល់វេលាម៉ោងប្រហែល០០និង៣០នាទីអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានភ្ញាក់ឡើងនោម ខ្លួនក៏ភ្ញាក់ឡើងដែរ ពេលនោះជនរងគ្រោះបានវាយ មកលើខ្លួន១ដៃចំទ្រូង ធ្វើឲ្យខ្លួនខឹងជាខ្លាំង ក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ។ ខ្លួនក៏ស្រវាបានដុំថ្ម១ដុំនៅក្បែរនោះ វាយទៅលើជនរងគ្រោះចំក្បាលខាងក្រោយ បណ្តាលឲ្យជនរងគ្រោះដួល ហើយខ្លួនក៏បានយកដុំថ្ម១ដុំធំផ្សេងទៀតដែលនៅក្បែរនោះ វាយម្តងទៀតចំក្បាលខាងក្រោយជនរងគ្រោះ ដេកដួលបាត់មាត់ស្ងាត់ឈឹង ។
ពេលនោះខ្លួនគិតថា ជនរងគ្រោះស្លាប់ ខ្លួនក៏អូសជនរងគ្រោះមកដាក់កៀនរបងដីឡូត៍កន្លែងកើតហេតុ ហើយក៏បានដើរមកដេកនៅបន្ទប់ជួលរបស់ខ្លួនវិញ ដែលមានចម្ងាយប្រ ហែល៣គីឡូម៉ែត្រពីកន្លែងកើតហេតុ ។ តាមបញ្ញត្តិមាត្រាដែលបានចោទប្រកាន់ ជនជាឃាតករនេះ អាចជាប់គុកពី១០ទៅ១៥ឆ្នាំ ៕

ចែករំលែកព័តមាននេះ