ខេត្តព្រះវិហារ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចេញប្រកាសផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិម្នាក់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមមូលហេតុល្មើសបទវិន័យរបស់នគរបាលជាតិ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់នូវខ្លឹមសារសំខាន់ៗដូចខាង
ក្រោម៖
ប្រការ១-ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះលោកវរសេនីយ៍ឯក រស់ សុធី (អត្តលេខ៧៧០៧៧) ឋានៈជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា លោកបានប្រព្រឹត្តកំហុសឆ្គងល្មើសនឹងបទវិន័យនគរបាលជាតិ ។
ប្រការ២-ក្នុងអំឡុងពេលនៃការផ្អាកការងារនេះ លោកវរសេនីយ៍ឯក រស់ សុធី ត្រូវបានតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មីពីថ្នាក់ដឹកនាំ។
ការអនុវត្តវិធានការវិន័យនេះ បង្ហាញពីភាពម៉ឺងម៉ាត់របស់ក្រសួងមហាផ្ទៃ ក្នុងការរឹតបន្តឹង
វិន័យ និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់ជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ៕

ចែករំលែកព័តមាននេះ