កម្ពុជាទទួលបានចំណូល១៥,៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅឆ្នាំ២០២៥។ នេះបើតាមការអះអាងពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលទទួលបាននៅថ្ងៃច័ន្ទបានឲ្យដឹងថា កម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរសរុបកើនឡើង១៥,៧ភាគរយធៀបនឹងឆ្នាំមុន ។
របាយការណ៍នេះបាននិយាយថា ការនាំចេញសម្លៀកបំពាក់មានតម្លៃ ១១,៤ពាន់លានដុល្លារ កើនឡើង១៦,៥ភាគរយធៀបនឹងឆ្នាំមុន ដោយបន្ថែមថា ផលិតផលស្បែកជើងដែលមានតម្លៃ ២,០៩ពាន់លានដុល្លារ កើនឡើង២៤,៥ ភាគរយ។
របាយការណ៍នេះបានអះអាងដូចគ្នានេះដែរ សម្ភារៈធ្វើដំណើរអាចសម្រេចបានការនាំចេញ បាន ២,០២ពាន់លានដុល្លារកើនឡើង៣,៨ ភាគរយ។
ប្រភពដដែលបានអះអាងថា ឧស្សាហកម្មសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរគឺជាប្រភពចំណូលធំជាងគេប្រហែល ៥០ ភាគរយនៃតម្លៃនាំចេញសរុបរបស់កម្ពុជា ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យនេះបច្ចុប្បន្នមានរោងចក្រ ជាង ១៥០០ ដែលមានកម្មករជាង ៩០០.០០០ នាក់ ដែលភាគច្រើនជាស្ត្រី។
ចែករំលែកព័តមាននេះ