ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំប្រើរួមគ្នា! របស់របរក្នុងផ្ទះ ១០ យ៉ាង ដែលផ្ទុកមេរោគច្រើនបំផុត

1 នាទី មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការយល់ច្រឡំថាការប្រើប្រាស់របស់របររួមគ្នាក្នុងគ្រួសារជារឿងគ្មានគ្រោះថ្នាក់ អាចជាដើមចមនៃបញ្ហាសុខភាពធ្ងន់ធ្ងរដែលយើងមើលរំលង។ របស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនគឺជាជម្រកដ៏មានផាសុកភាពសម្រាប់មេរោគ បាក់តេរី និងផ្សិត ជាពិសេសរបស់ដែលប៉ះពាល់ផ្ទាល់នឹងរាងកាយដូចជា កន្សែងពោះគោ ច្រាសដុសធ្មេញ…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការយល់ច្រឡំថាការប្រើប្រាស់របស់របររួមគ្នាក្នុងគ្រួសារជារឿងគ្មានគ្រោះថ្នាក់ អាចជាដើមចមនៃបញ្ហាសុខភាពធ្ងន់ធ្ងរដែលយើងមើលរំលង។

របស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនគឺជាជម្រកដ៏មានផាសុកភាពសម្រាប់មេរោគ បាក់តេរី និងផ្សិត ជាពិសេសរបស់ដែលប៉ះពាល់ផ្ទាល់នឹងរាងកាយដូចជា កន្សែងពោះគោ ច្រាសដុសធ្មេញ និងកន្ត្រៃកាត់ក្រចក ដែលអាចចម្លងជំងឺសើស្បែក និងមេរោគក្នុងមាត់បានយ៉ាងងាយ។ សូម្បីតែសិតសក់ និងកាសត្រចៀក ក៏មិនគួរប្រើរួមគ្នាដែរ ដើម្បីចៀសវាងការឆ្លងចៃ អង្គែស្បែកក្បាល ឬការរលាកត្រចៀក។

ក្រៅពីរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ឧបករណ៍ក្នុងផ្ទះបាយ និងការសម្អាតក៏ទាមទារការបែងចែកឱ្យដាច់ស្រឡះផងដែរ។ ការប្រើកាំបិត ឬអេប៉ុងលាងចានរួមគ្នាសម្រាប់ទាំងអាហារឆៅ និងឆ្អិន ឬការប្រើស្រោមដៃសម្អាតបន្ទប់ទឹកមកជូតតុបាយ គឺជាការចម្លងមេរោគដ៏គ្រោះថ្នាក់ដែលបង្កឱ្យមានអាការៈពុលអាហារ។ ការមានកែវទឹក និងកន្សែងដៃផ្ទាល់ខ្លួន ក៏ជាវិធានការការពារដ៏ចាំបាច់ ជាពិសេសនៅពេលមានសមាជិកគ្រួសារណាម្នាក់មានជំងឺឆ្លងដូចជាផ្ដាសាយជាដើម។

សុវត្ថិភាពសុខភាពក្នុងគ្រួសារចាប់ផ្ដើមពីការមានវិន័យក្នុងការប្រើប្រាស់របស់របរដាច់ដោយឡែកពីគ្នា។ ការបោកគក់សម្ងួតក្នុងពន្លឺថ្ងៃ និងការសម្អាតឧបករណ៍ទាំងនោះជាមួយអាល់កុលឱ្យបានទៀងទាត់ គឺជាទម្លាប់ដ៏ល្អដែលជួយកាត់បន្ថយការប្រមូលផ្តុំមេរោគ។

ការផ្លាស់ប្តូរទម្លាប់តូចតាចទាំង ១០ នេះ នឹងជួយការពារមនុស្សជាទីស្រឡាញ់របស់អ្នកឱ្យជៀសផុតពីជំងឺឆ្លង និងបង្កើតបរិយាកាសរស់នៅដែលមានអនាម័យខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ