ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ មករា​

1 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា តំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង ព្រះសីហនុ កំពត…

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា តំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ១០%។ ស្ថានភាពភ្លៀងនេះ អាចនឹងកើតមានលាយឡំដោយបាតុភូតខ្យល់កន្ត្រាក់ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះមានការប្រុងប្រយ័ត្ន។

ចំពោះស្ថានភាពសីតុណ្ហភាពនៅក្នុងតំបន់មាត់សមុទ្រវិញ គឺមានកម្រិតអប្បបរមា ១៩អង្សាសេ និងអតិបរមា ៣០អង្សាសេ។ ទន្ទឹមនឹងនោះ ខ្យល់បក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍នឹងមានល្បឿនមធ្យម ២ ម៉ែត្រក្នុងមួយវិនាទី។ ចំណែកឯស្ថានភាពរលកសមុទ្រវិញ គឺមានកម្ពស់មធ្យមចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,០០ ម៉ែត្រ។

​ការប្រែប្រួលនេះបណ្ដាលមកពីព្យុះទី១ឈ្មោះ ណូកាន ដែលបានជះឥទ្ធិពលលើរបបខ្យល់មូសុងឦសាន បក់កាត់ឈូងសមុទ្រថៃ រហូតមកដល់ទឹកដីកម្ពុជា៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ