សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ភាពវិលមុខ ព្រិលភ្នែក ឬអារម្មណ៍ស្ពឹកស្រពន់នៅពេលរសៀល មិនមែនសុទ្ធតែជាសញ្ញានៃភាពខ្ជិលច្រអូសនោះទេ ប៉ុន្តែវាគឺជាអាការៈ ខួរក្បាលស្រពិចស្រពិល ដែលកើតចេញពីការប្រើប្រាស់កម្លាំងបញ្ញាហួសកម្រិត ការសម្លឹងអេក្រង់យូរពេក និងភាពតានតឹងកកកុញ។
បញ្ហានេះធ្វើឱ្យប្រព័ន្ធសរសៃប្រសាទចុះខ្សោយ និងកាត់បន្ថយសមត្ថភាពវិភាគការងារយ៉ាងខ្លាំង ដែលទាមទារឱ្យមានការស្ដារឡើងវិញតាមរយៈការបំពេញសារធាតុ តូរីន ដែលជាអាស៊ីតអាមីណូដ៏សំខាន់សម្រាប់ពង្រឹងការទំនាក់ទំនងរវាងកោសិកាសរសៃប្រសាទ។
អ្នកអាចទទួលបានសារធាតុនេះពីរបបអាហារដូចជា សាច់ ស៊ុត អាហារសមុទ្រ ឬភេសជ្ជៈប៉ូវកម្លាំង ដើម្បីជួយឱ្យខួរក្បាលមានតុល្យភាព និងមានថាមពលត្រលប់មកវិញយ៉ាងឆាប់រហ័ស។
ក្រៅពីការបំពេញជីវជាតិ ការចាត់ចែងពេលវេលាធ្វើការឱ្យមានប្រសិទ្ធភាពក៏ជាគន្លឹះដ៏សំខាន់ ដោយអ្នកគួរចាប់ផ្ដើមធ្វើកិច្ចការដែលពិបាកបំផុតនៅពេលព្រឹក និងអនុវត្តច្បាប់សម្រាករៀងរាល់ ៩០ នាទីម្ដង ដើម្បីឱ្យខួរក្បាលមានឱកាសបានធូរស្រាល។ ការផ្ដល់ជាតិទឹកដល់រាងកាយឱ្យបានគ្រប់គ្រាន់ និងការប្រើប្រាស់តន្ត្រីដើម្បីកែសម្រួលអារម្មណ៍ ក៏ជួយដាស់ស្មារតីឱ្យមានភាពស្វាហាប់ឡើងវិញផងដែរ។
ការយកចិត្តទុកដាក់លើសុខភាពខួរក្បាលតាមរយៈការបញ្ចូលថាមពលឱ្យចំគោលដៅ និងការផ្លាស់ប្តូរទម្លាប់រស់នៅតូចតាច នឹងជួយឱ្យអ្នកអាចដោះស្រាយរាល់បញ្ហាប្រឈមក្នុងការងារបានយ៉ាងរលូន និងពោរពេញដោយភាពវៃឆ្លាតជានិច្ច៕
ចែករំលែកព័តមាននេះ