ដុតកម្ទេចផលិតផលម្ហូបអាហារខូចគុណភាពជាង០១តោន នៅទីលានចាក់សំរាមក្រុងកំពង់សោម
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ហែម ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក…
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ហែម ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក…
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ហែម ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដុតកម្ទេចផលិតផលម្ហូបអាហារ ដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធានាឱ្យបាននូវផលិតផលប្រើប្រាស់ និងម្ហូបអាហារ ដែលមានសុវត្ថិភាពចំពោះសុខភាព ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ។
ពិធីដុតកម្ទេចផលិតផលម្ហូបអាហារខូចគុណភាព ជាង០១តោន ដែលដកហូតបានតាមទីផ្សារនានាក្នុងខេត្ត បានធ្វើឡើងនៅទីលានចាក់សំរាម ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ព្រមទាំងមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរបរិស្ថាន ព្រះរាជអាជ្ញា សាខាគយ និងរដ្ឋាករខេត្ត សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្ត ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ និងមន្ត្រី នៃអគ្គនាយកដ្ឋានកិច្ចការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តព្រះសីហនុ ។
នៅក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ អភិបាលរង បានកោតសរសើរដល់មន្ត្រី(ក.ប.ប.)សាខាខេត្តព្រះសីហនុ ដែលបានដកហូតម្ហូបអាហារមិនភាពអនុលោម មកកម្ទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះ អាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
ការដុតកម្ទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាអោយម្ហូបអាហារ គ្មានសារធាតុគីមី មានអនាម័យ រក្សាអោយបាននូវសុខភាពប្រជាពលរដ្ឋ ស្ថេរភាពទីផ្សារផ្នែកម្ហូបអាហារ នាំអោយមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ៕














ចែករំលែកព័តមាននេះ