បុរសម្នាក់ ត្រូវរថយន្តបុក និងកិនបែកក្បាលស្លាប់នៅតាមផ្លូវ OCIC
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្ត មួយគ្រឿង បើកបុក និងកិនស្លាប់នៅនឹងកន្លែង រួចបើករថយន្តគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់នេះ…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្ត មួយគ្រឿង បើកបុក និងកិនស្លាប់នៅនឹងកន្លែង រួចបើករថយន្តគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់នេះ…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្ត មួយគ្រឿង បើកបុក និងកិនស្លាប់នៅនឹងកន្លែង រួចបើករថយន្តគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវ OCIC ក្នុង ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បុរសរងគ្រោះ រូបនោះ ពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណ៣០ឆ្នាំ ធ្វើដំណើរដោយថ្មើរជើង ។
តាមព័ត៌មាន បានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើងកាន់ចាននំបញ្ចុក។ លុះក្រោយមកគេ ឮសូរសំឡេងប្រាវ ហើយគេឃើញជនរងគ្រោះដេកស្លាប់នៅលើទ្រូងដោយរថយន្តកិនបែកក្បាល។ បន្ទាប់ពីកើតហេតុរថយន្តបានបើកគេចបាត់ស្រមោល។ នៅលើសួនច្បារខណ្ឌចែកទ្រូវផ្លូវ គេឃើញមានចាននំបញ្ចុក ដែលគេសង្ស័យថា ជនរងគ្រោះអាចដើរឆ្លងផ្លូវ ឬរត់ចូលរថយន្ត ហើយត្រូវរថយន្តបុក និងកិនស្លាប់តែម្តង។ ទោះបីជាយ៉ាងណាគេពុំទាន់ដឹងមូលហេតុអ្វីបានជាឡានបុកស្លាប់ឡើយ។ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឆែកមើលកាមេរ៉ាសុវត្តិភាព ។
តាមព័ត៌មានបានអោយដឹងថា ប៉ុន្មានថ្ងៃនេះ គេតែឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើង ដើរចុះឡើងនៅតាមផ្លូវ ដោយគេពុំដឹងថា បុរសនោះមានបញ្ហាអ្វីឡើយ ស្រាប់តែថ្ងៃនេះ ត្រូវបានរថយន្តបុកស្លាប់តែម្ដង។ បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក ចុះទៅវាស់វែង ស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព។ សពត្រូវបានរថយន្តបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តកប់ស្រូវ ដើម្បីរង់ចាំសាច់ញាតិ ៕


ចែករំលែកព័តមាននេះ