ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​សីដក់​និង​សីមេលោង​ជ្រើស​រើស​​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៥

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សីដក់និង​សីមេលោង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិឆ្នាំ​២០២៥​នៅ​ទីលាន​សាល​ដំរី​ស្ថិត​ក្នុង​ពហុ​កី​ឡដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការក្រោយ​ពី​បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​៣ថ្ងៃ​មកនេះ​។ កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃទី​១៦ រហូត​ដល់​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សីដក់និង​សីមេលោង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិឆ្នាំ​២០២៥​នៅ​ទីលាន​សាល​ដំរី​ស្ថិត​ក្នុង​ពហុ​កី​ឡដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការក្រោយ​ពី​បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​៣ថ្ងៃ​មកនេះ​។

កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃទី​១៦ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦ ។

ព្រឹត្តិការណ៍​នេះ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប​ចំនួន​៩៣​នាក់​(​ស្រី​ចំនួន​១៤​នាក់​) មក​ពី​ក្រសួង ស្ថាប័ន និង​ក្លិប​ចំនួន​៧និង​ចែក​ចេញ​ជា​៣​វិញ្ញាសា​មាន ៣​នាក់​ទល់​៣នាក់​បុរស​, ២​នាក់​ទល់​២​នាក់​បុរស និង​២​នាក់ទល់​២​នាក់​នារី​។

ការ​ប្រកួត​ធ្វើ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​ធនធាន​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​ប្រចាំឆ្នាំ ក្នុង​ការ​ត្រៀម​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០២៦ សម្រាប់​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​នានា ឆ្នាំ​២០២៦ ក៏​ដូច​ជា​ការ​ប្រកួត​កម្រិត​អាស៊ី​នៅ​ប្រទេស​ជប៉ុន និង​ប្រកួត​អន្តរជាតិ​នៅ​ម៉ា​ឡេ​ស៊ី​ផង​ដែរ ។

ជា​លទ្ធផល​សម្រាប់​ការ​ប្រកួត​ខាងលើ​នេះ​មាន​៖
-​វិញ្ញាសា​នារី​២​នាក់​ទល់​២​នាក់ ៖ ចំណាត់ថ្នាក់
លេខ​១​បាន​ទៅ​លើ​ក្រសួងការពារជាតិ លេខ​២​បាន​ទៅ​មជ្ឈមណ្ឌល​កង​យោធពលខេមរភូមិន្ទ និង​លេខ​៣ បាន​ទៅ​លើ​ក្រសួងមហាផ្ទៃ​។

-​វិញ្ញាសា​បុរស ២​នាក់​ទល់​២​នាក់ ចំណាត់
ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រសួងមហាផ្ទៃ លេខ​២
បាន​ទៅ​លើ​មជ្ឈមណ្ឌល​កង​យោធពល​ខេ​មរ
ភូមិន្ទ និង​លេខ​៣​បាន​ទៅ​លើ​ក្រសួងការពារជាតិ​។
-​វិញ្ញាសា​បុរស​៣​នាក់​ទល់​៣​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រសួងការពារជាតិ លេខ​២ បាន​ទៅ​លើ​មជ្ឈមណ្ឌល​កង​យោធពលខេមរភូមិន្ទ និង​លេខ​៣​បាន​ទៅ​លើ​ក្រសួង​មហាផ្ទៃ​។

ឯកឧត្តម​សុខ យ៉ា​និមល ប្រធាន​សហព័ន្ធ​បាន​សំដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​រៀបចំ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​សីដក់ និង​សីមេលោង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី​៣៣ ប្រចាំឆ្នាំ​២០២៥ ដោយ​បាន​បញ្ចប់​ដោយ​រលូន និង​ជា​ស្ថាពរ​នៅ​ពេល​នេះ​។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ការ​ប្រកួត​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​កីឡាករ កីឡាការិនី បាន​បញ្ចេញ​នូវ​ទេព​កោសល្យ សមត្ថភាព ក៏​ដូច​ជា​ការ​វាស់​ស្ទង់​សមត្ថភាព បច្ចេកទេស ដែល​កីឡាករ កីឡាការិនី​ម្នាក់​ៗ​បាន​ហ្វឹកហាត់​កន្លង​មក​។ លទ្ធផល​របស់​កីឡាករ កីឡាការិនី ដែល​ទទួល​ជ័យ​លា​ភី​នា​ពេល​នេះ ពិតជា​បាន​មក​ពី​ការ​ខិតខំ​ហ្វឹកហាត់​ជា​ប្រចាំ មានការ​តស៊ូ​ព្យាយាម​គោរព​វិន័យ​បាន​ល្អ យកចិត្តទុកដាក់​និង​គោរព​តាម​បទបញ្ជា​បច្ចេកទេស​នៅ​ក្នុង​ការ​ប្រកួត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ