ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ា​ឡេ​ស៊ីក្នុង​ឆ្នាំ​២០២៥ សម្រេច​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ អាម៉េ រិក

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ា​ឡេ​ស៊ី សម្រេច​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​ភាគី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ថា នឹង​រួម​គ្នា​ជំរុញ និង​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី​បន្ថែម​ទៀត​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ា​ឡេ​ស៊ី សម្រេច​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​ភាគី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ថា នឹង​រួម​គ្នា​ជំរុញ និង​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី​បន្ថែម​ទៀត​ផង​ដែរ ។ នេះ​បើ​យោង​តាម​ជំនួប​ពិភាក្សា​ការងារ រវាង លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ លោក Shaharuddin Bin Onn ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ ប្រទេស​ម៉ា​ឡេ​ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ ។

ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​បន្ថែម​ថា ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ជា​ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដោយ​ក្នុង​ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ា​ឡេ​ស៊ី សម្រេច​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ​អា​ម៉េរិ​ក​។ បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ពី​កាលានុវត្តភាព ដើម្បី​រួម​គ្នា​ក្នុង​ការ​ជំរុញ​ពាណិជ្ជ កម្ម និង​វិនិយោគ​បន្ថែម​ទៀត ជា​ពិសេស ក្នុង​វិស័យ​ហាឡា​ល​ផង​ដែរ​។

សូម​រម្លឹក​ដែរ​ថា ក្រៅពី​ប្រទេស​ម៉ា​ឡេ​ស៊ី ក្រសួងពាណិជ្ជកម្ម ធ្លាប់​បាន​បញ្ជាក់​ថា ពាណិជ្ជកម្ម កម្ពុជា​សម្រាប់​ឆ្នាំ​២០២៥ ក្នុង​នោះ​រួម​មាន​៖ ចិន​១៩,៧៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, អាស៊ាន ១៦,៣៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, សហរដ្ឋអាមេរិក​១៣,១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, សហភាព​អ៊ឺ​រ៉ុ​ប​៥,៨៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, ជប៉ុន​២,៥៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, កា​ណា​ដា​១,៣៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, ចក្រភព​អង់គ្លេស​១,០៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, សាធារណរដ្ឋ​កូរ៉េ​៩២៣,០៥​លាន​ដុល្លារ​អា​មេ​រិ​ក​, អូស្ត្រាលី​៦២៥,៨៧​លាន​ដុល្លារ​អា​មេ​រិ​ក​, ឥណ្ឌា​៥១០,៦៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ៩៨,៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ