ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្គ្រាមពាណិជ្ជកម្មថ្មី! អឺរ៉ុបត្រៀមវិធានការសងសឹកអាម៉េរិកវិញ ជុំវិញការបង្ខំទិញកោះហ្គ្រីនឡែន​

56 វិនាទី មុន

អឺរ៉ុប៖ សហភាពអឺរ៉ុប កំពុងរៀបចំកញ្ចប់ពន្ធសងសឹកដែលមានតម្លៃដល់ទៅ ​៩៣ ប៊ីលានអឺរ៉ូ​ លើទំនិញនាំចូលពីអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន…

អឺរ៉ុប៖ សហភាពអឺរ៉ុប កំពុងរៀបចំកញ្ចប់ពន្ធសងសឹកដែលមានតម្លៃដល់ទៅ ​៩៣ ប៊ីលានអឺរ៉ូ​ លើទំនិញនាំចូលពីអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន ​Reuters និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី១៩ ខែមករានេះ។

ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីលោក ត្រាំ បានប្តេជ្ញាដំឡើងពន្ធលើប្រទេសអឺរ៉ុបជាច្រើន ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ តទៅ ប្រសិនបើសហរដ្ឋអាម៉េរិកមិនត្រូវបានអនុញ្ញាតឱ្យទិញ កោះហ្គ្រីនឡែន​នោះទេ។

​ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មី ដោយប្រើប្រាស់ការដំឡើងពន្ធលើទំនិញជា «អាវុធ» ដើម្បីបង្ខំឱ្យប្រទេសដាណឺម៉ាក លក់កោះហ្គ្រីនឡែនឱ្យមកអាម៉េរិក។ ទង្វើនេះត្រូវបានមេដឹកនាំអឺរ៉ុបថ្កោលទោសយ៉ាងធ្ងន់ធ្ងរថាជា ​«ការគំរាមទារប្រាក់»​។ ខណៈដែលប្រជាជននៅលើកោះហ្គ្រីនឡែនកំពុងចេញមកធ្វើបាតុកម្មប្រឆាំងនឹងការទាមទារនេះ សហភាពអឺរ៉ុបក៏បានត្រៀមប្រើប្រាស់ច្បាប់ពិសេសមិនធ្លាប់មានពីមុនមក ដើម្បីដាក់កម្រិតលើការវិនិយោគ និងសេវាកម្មធនាគាររបស់អាម៉េរិកជាការឆ្លើយតបវិញផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ