ជាធម្មតាមនុស្សស្រីចាប់ពីអាយុ១៦ទៅដល់២៥ឆ្នាំ អាការឈឺដោះតែងតែកើតមានញឹកញាប់…មាននារីខ្លះហេតុតែការយល់ដឹងនៅក្មេងខ្ចីក៏ចាប់ផ្តើមព្រួយបារម្ភខ្លាំងក្លា ឬខ្វល់ខ្វាយឥតស្រាកស្រាន្ត ប៉ុន្តែប្រសិនបើនាងឆ្លាត ឬមានសេចក្តីក្លាហាន នាងអាចសួរនារីដែលមានវ័យចំណាស់ជាង ឬនារីដែលមានបទពិសោធន៍ឆ្លងកាត់អាការឈឺដោះនេះ ហើយពេលនោះចម្លើយភាគច្រើនបានបង្ហាញថា ការឈឺដោះនេះប្រសិនបើអ្នកគ្មានពាក់ព័ន្ធអ្វីផ្សេងទេ គឺវាបណ្តាលមកពី «នាងជិតមករដូវ» ។
ដូច្នេះនារីដែលកើតមានអាការឈឺដោះបែបនេះ មិនចាំបាច់ខ្វល់ខ្វាយអ្វីទេ ព្រោះថា មិនយូរថ្ងៃទេ វានឹងបាត់ទៅវិញឯងៗ សូមបញ្ជាក់ថា វាអាចឈឺម្ខាង ឬទាំងសងខាង ប៉ុន្តែអាការឈឺដោះបែបនេះ វាមិនសូវកើតមានទៅលើមនុស្សស្រីមាននវ័យចំណាស់ឡើយ ។ គួរក្រើនរំលឹកផងដែរថា អាការឈឺដោះវាមិនត្រឹមតែកើតឡើងដោយសារតែហេតុផលនារីជិតមករដូវប៉ុណ្ណោះទេ វាអាចបណ្តាលមកពីជំងឺផ្សេងៗ ឬការប្រែប្រួលនៃសរីរាង្គណាមួយ…។
បើយើងពិនិត្យមើលឱ្យទូលំទូលាយទៅ តើការឈឺដោះនេះបណ្តាលមកពីមូលហេតុអ្វី? មានរឿងរាវជាច្រើនអាចធ្វើឱ្យដោះរបស់នារីឈឺ ឬឡើងតឹង រោគសញ្ញារួមមាន ៖
-បំរែបំរួលអ័រម៉ុនក្នុងពេលមានរដូវ
-ឡើងចាល់ជាតិទឹកច្រើនពេកនៅក្នុងខ្លួន ដែលវាប្រហែលជាកើតឡើងក្នុងពេលមករដូវ ទើបបណ្តាលឱ្យឈឺដោះ
-មានរបួសលើដោះ (រោគមុន, ដុំសាច់)
-មានផ្ទៃពោះ
-កំពុងបំបៅដោះ
-មានជំងឺលើដោះមហារីដោះ (មិនសូវធ្វើឱ្យឈឺដោះទេ)
ប្រសិនបើអ្នកមានបញ្ហាឈឺដោះអស់រយៈពេលយូរមកហើយ នោះអ្នកមិនគួរចាំឱ្យវាបាត់ទៅវិញ ដោយឯងៗ នោះទេ ជាការល្អ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីមូលហេតុ និងការព្យាបាល។ នៅពេលនោះគ្រូពេទ្យនឹងសួរសំណួរអ្នកជាច្រើនដើម្បីរកមើលមូលហេតុនៃការឈឺដោះរបស់អ្នក ហើយនឹងសម្រេចចិត្តព្យាបាល។ គ្រូពេទ្យប្រហែលជាឱ្យអ្នកពិពរណ៍នាអំពីការឈឺចាប់ និងកន្លែងដែលអ្នកគិតថា ដោះរបស់អ្នកឈឺ ឬត្រូវពិនិត្យបន្ថែមប្រសិនបើបរិយាយរបស់អ្នកស្មុគស្មាញមិនស៊ីចង្វាក់នឹងអាការជំងឺ ឬថា ដោះរបស់នាងមានដុំអ្វីមួយនៅក្នុងនោះ។
ប្រសិនបើអ្នកអាយុតិចជាង៣៥ឆ្នាំ ហើយមិនមានដុំអ្វីក្នុងដោះទេ គ្រូពេទ្យប្រហែលជាសម្រេចចិត្តថា មិនបាច់ឱ្យអ្នកធ្វើតេស្តអ្វីច្រើនទេ តែប្រសិនបើអ្នកអាយុលើសពី៣៥ឆ្នាំ ហើយមិនមានដុំអ្វីនៅក្នុងដោះទេ គ្រូពេទ្យប្រហែលឱ្យអ្នកថត Mammogram ។ ការថត Mammogram គឺជាការប្រើកាំរស្មីអ៊ិចពិសេសមួយទៅលើដោះរបស់អ្នក ដើម្បីពិនិត្យមើលរោគសញ្ញ ។ ប្រសិនបើអ្នកមានដុំមួយ ឬច្រើននៅក្នុងដោះគ្រូពេទ្យប្រហែលជាសម្រេចឱ្យធ្វើតេស្ត ដូចខាងក្រោម៖
-ថត Mammogram
-ថតអេកូដោះ ។ ការធ្វើដូច្នេះមិនមានការឈឺចាប់អ្វីទេ ព្រោះជាការប្រើរលកសំឡេងដើម្បីចាប់យករូបភាពរបស់ដុំសាច់
-ធ្វើ Biopsy ដោះ ។
ចំពោះការធ្វើតេស្តប្រភេទនេះ គឺត្រូវយកជាលិកាមួយចំនួនចេញពីដោះ ហើយត្រូវយកទៅពិនិត្យក្នុងមីក្រូទស្សន៍ ដើម្បីប្រើថ្នាំព្យាបាល ឬវះកាត់ទៅតាមវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ