សិង្ហបុរីផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារដល់បណ្តាកម្មកររងផលប៉ះពាល់ដោយការបិទទ្វារក្រុមហ៊ុន
ប្រទេសសិង្ហបុរី ៖ រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់សិង្ហបុរី លោក តាន់ ស៊ីឡេង (Tan See Leng) បានថ្លែងកាលពីថ្មីៗនេះ…
ប្រទេសសិង្ហបុរី ៖ រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់សិង្ហបុរី លោក តាន់ ស៊ីឡេង (Tan See Leng) បានថ្លែងកាលពីថ្មីៗនេះ…
ប្រទេសសិង្ហបុរី ៖ រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់សិង្ហបុរី លោក តាន់ ស៊ីឡេង (Tan See Leng) បានថ្លែងកាលពីថ្មីៗនេះ ថវិកាប្រមាណ ៦០ ម៉ឺនដុល្លារសិង្ហបុរី ដែលស្មើនឹង ៤៦៦,០០០ ដុល្លារអាមេរិក ត្រូវបានដកចេញពីមូលនិធិសង្គ្រោះរយៈពេលខ្លីរដ្ឋាភិបាល ដើម្បីជួយដល់កម្មករ ២៦០ នាក់ ដែលមិនទទួលបានប្រាក់ឈ្នួល បន្ទាប់ពីក្រុមហ៊ុនដែលពួកគេបម្រើការបានបិទទ្វារនៅចន្លោះឆ្នាំ ២០២៣ និង ២០២៥។
លោករដ្ឋមន្ត្រីបានលើកឡើងថា មូលនិធិនេះ មានបំណងជួយដល់បណ្តានិយោជកដែលពិតជាមិនអាចមានលទ្ធភាពបង់ប្រាក់ខែដែលជំពាក់ ដោយសារការបរាជ័យអាជីវកម្ម។ ជាមួយគ្នានោះ លោកក៏បានព្រមានថា បណ្តាក្រុមហ៊ុនដែលមានចេតនាមិនបើកប្រាក់ខែដល់និយោជិតរបស់ខ្លួន ទោះបីជាជួបការបរាជ័យអាជីវកម្មក៏ដោយ ក៏នឹងត្រូវស្ថិតក្រោមការស៊ើបអង្កេត ហើយអាចប្រឈមមុខនឹងសកម្មភាពពីបទរំលោភច្បាប់ការងារ នៅពេលដែលក្រុមហ៊ុនទាំងនោះបានបិទទ្វារ។
លោក តាន់ ក៏បានលើកឡើងដែរថា ក្រសួងធនធានមនុស្សមិនបានតាមដានចំនួនសរុបនៃកម្មករដែលមិនទាន់ទទួលបានប្រាក់ឈ្នួល កើតចេញពីការបិទទ្វារក្រុមហ៊ុននោះទេ។ យ៉ាងណាក៏ដោយ លោកនិយាយថា រដ្ឋាភិបាលទទួលស្គាល់សារៈសំខាន់នៃការទាមទារប្រាក់ខែរបស់កម្មករ នៅពេលដែលក្រុមហ៊ុនបិទអាជីវកម្មរបស់ពួកគេ។ លោកបន្ថែមថា ក្រៅពីជំនួយតាមរយៈមូលនិធិសង្គ្រោះរយៈពេលខ្លី រដ្ឋាភិបាលសិង្ហបុរីក៏ជួយកម្មករដែលរងផលប៉ះពាល់ស្វែងរក និងទទួលយកការងារថ្មីល្អ និងរយៈពេលវែង តាមរយៈសេវាកម្មផ្គូផ្គងអាជីព និងកម្មវិធីបណ្តុះបណ្តាល។
កម្មករមានសិទ្ធិទទួលបានការងារធ្វើដែលក្លាយខ្លួនជាអ្នកអត់ការងារធ្វើដោយអចេតនា អាចទទួលបានរហូតដល់ ៦ ពាន់ដុល្លារសិង្ហបុរី ឬ ៤ ៦០០ដុល្លារអាមេរិកក្នុងរយៈពេល ៦ ខែ ក្រោមគម្រោងគាំទ្រដល់អ្នកស្វែងរកការងារ SkillsFuture។ ចំណែកគ្រួសារមានប្រាក់ចំណូលទាបដែលត្រូវការជំនួយជាមួយការចំណាយមូលដ្ឋានអាចស្វែងរកជំនួយហិរញ្ញវត្ថុពីការិយាល័យសេវាសង្គមរបស់ពួកគេផងដែរ៕ ប្រភព ៖ The Straits Times និង VnExpress


ចែករំលែកព័តមាននេះ