ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMAC បោសសម្អាតគ្រា.ប់បែ.កចង្កោម M85 ចំកណ្ដាលផ្ទះពលរដ្ឋនៅស្រុកជាំក្សាន្ត

1 នាទី មុន

ខេត្តព្រះវិហារ ៖ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បោសសម្អាត​គ្រាប់បែក​ចង្កោម​ប្រភេទ M85 ដែល​បន្សល់​ទុក​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ ។ ជាក់ស្តែងមជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា –…

ខេត្តព្រះវិហារ ៖ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បោសសម្អាត​គ្រាប់បែក​ចង្កោម​ប្រភេទ M85 ដែល​បន្សល់​ទុក​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ ។

ជាក់ស្តែងមជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា – CMAC បាន​ប្រកាស ​នា​រសៀល​ថ្ងៃ​ទី​១៦ ខែមករា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦​នេះ កម្លាំង​ជំនាញ​អង្គភាព CMAC បាន​ប្រតិបត្តិការ​បោសសម្អាត​គ្រា​.​ប់​បែក​ចង្កោម​ប្រភេទ M85 នៃ​គ្រាប់​កាំ​ភ្លើ​.​ង​ធំ ១៥៥​ម​ម​ដែល​បា​.​ញ់​ដោយ​យោធា​សៀម ក្នុង​សង្គ្រាម​ឈ្លានពាន​២១​ថ្ងៃ ។

គ្រាប់បែក​ចង្កោម​នេះស្ថិត​នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង និង​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ទើ​ទាំងស្រុង ។ លំនៅ​ដ្ឋា​ន​នេះ ស្ថិត​នៅ​ភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អង្គភាព CMAC ក្នុង​ការ​លុប​បំបាត់​ការ​គំរា.មកំហែង​ពី​គ្រា.ប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​ផ្ដល់​សុវត្ថិភាព​ពេញលេញ​ជូន​ប្រជាពលរដ្ឋ ក្នុង​ការ​កសាង​ជីវភាព និង​អភិវឌ្ឍន៍​សហគមន៍​ឡើង​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ