ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់វិលរកភាពប្រក្រតីឡើងវិញ៖ ក្រុងតេហេរ៉ង់ស្ងប់ស្ងាត់ទាំងស្រុង ខណៈរដ្ឋាភិបាលត្រៀម​កាត់​​ទោស​បាតុករជាសាធារណៈ

4 ម៉ោង មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ ពិសេស អា​រ៉ា​ប៊ី​សា​អូឌីត កា​តា និង​អូ​ម៉​ង់ បាន​រួម​គ្នា​បញ្ចុះបញ្ចូល​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ កុំ​វាយប្រហារ​អ៊ី​រ៉​ង់…

ប្រទេស​អ៊ី​រ៉​ង់ ៖ បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ ពិសេស អា​រ៉ា​ប៊ី​សា​អូឌីត កា​តា និង​អូ​ម៉​ង់ បាន​រួម​គ្នា​បញ្ចុះបញ្ចូល​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ កុំ​វាយប្រហារ​អ៊ី​រ៉​ង់ ឆ្លើយ​តប​ចំពោះ​ការ​បង្ក្រាប​ដ៏​បង្ហូរឈាម​ពួក​បាតុករ ហើយ​ព្រមាន​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​តំបន់ ។ នេះ​ជា​ការ​អះអាង កាលពី​ថ្ងៃ​ទី​១៥ មក​រា របស់​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​មួយ​រូប​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ។

ចាប់តាំងពី​ផ្ទុះ​ចលនា​តវ៉ា​ដ៏​ធំ​ពី​ថ្ងៃ​ទី​២៨ ធ្នូ មក ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​បង្កើន​ការ​គំរាមកំហែង​ធ្វើ​អន្តរាគមន៍​យោធា​ប្រឆាំង​អ៊ី​រ៉​ង់ តែ​កាលពី​ថ្ងៃ​ទី​១៤ មក​រា​លោក​ត្រាំ​អះអាង​ថា បាន​ទទួល​ព័ត៌មាន​ថា ការ​សម្លាប់​មនុស្ស​ត្រូវ​បាន​បញ្ចប់ និង​ថា ការ​ប្រហារជីវិត​ពួក​បាតុករ​ដែល​ចាប់ខ្លួន​ទីបំផុត​ក៏​មិន​មាន​ដែរ ។

ប្រឈម​មុខ​នឹង​ចលនា​នោះ ដែល​ជា​ចលនា​បះបោរ​ធំ​បំផុត​មួយ​ពុំ​ធ្លាប់​មាន តាំងពី​ការ​បង្កើត​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អ៊ី​រ៉​ង់​ពី​ឆ្នាំ​១៩៧៩ មក បណ្ដា​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ចោទប្រកាន់​អាជ្ញាធរ​អ៊ី​រ៉​ង់​ថា ធ្វើ​ដោយ​សំងាត់​ការ​បង្ក្រាប ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់​រួច​ហើយ​។

នា​ថ្ងៃ​ទី​១៥ មក​រា ភាព​ស្ងប់ស្ងាត់ និង​ប្រក្រតី​ភាព​កើត​មាន​ឡើង​វិញ​ទាំងស្រុង​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ហើយ​ពុំ​មាន​បាតុកម្ម​ធំដុំ​ណាមួយ​ក្នុង​ប្រទេស​តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ។ បន្ទាប់​ពី​បាតុកម្ម​ដ៏​ពុះកញ្ជ្រោល​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ អាជ្ញាធរ​អ៊ី​រ៉​ង់​បាន​រៀបចំ​កាលពី​ថ្ងៃ​ទី​១៤​មក​រា នូវ​ពិធី​ដើរ​ហែ​ក្បួន​តស៊ូ​ជាតិ​និង​ពិធី​បុណ្យសព សមាជិក​កងកម្លាំង​សន្តិសុខ​ជាង​១០០​នាក់​ដែល​ស្លាប់ ក្នុង​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​ពួក​បាតុករ​។ ពិធី​នោះ​ចូលរួម​ដោយ​ពលរដ្ឋ​អ៊ី​រ៉​ង់​ច្រើន​ពាន់​នាក់ ។

តាម​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​ថា ភាព​ស្ងប់ស្ងាត់​ពេល​នេះ កើត​មាន​ឡើង​វិញ​ក្នុង​ប្រទេស ហើយ​អាជ្ញាធរ​ត្រួតត្រា​សភាពការណ៍​បាន​ទាំងស្រុង ។ នៅ​ក្រុង​តេ​ហេ​រ៉​ង់ អាជ្ញាធរ​តុលាការ​បាន​សន្យា​ពី​កាត់ក្ដី​ដោយ​រហ័ស និង​ជា​សាធារណៈ​បណ្ដា​បាតុករ​ដែល​ត្រូវ​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ