ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្ដីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញាអង្គការ សហប្រជាជាតិ​ស្ដី​ពី​នីតិ​សមុទ្រ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​យល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដី​ពី​នីតិ​សមុទ្រ​ជា​ឯកច្ឆន្ទ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​យល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដី​ពី​នីតិ​សមុទ្រ​ជា​ឯកច្ឆន្ទ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ រដ្ឋសភា​លើក​ទី​៥ និ​តិ​កាល​ទី​៧ ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ដោយ​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​ចំនួន​១១៤​រូប ដើម្បី​ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់​យល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដី​ពី​នីតិ​សមុទ្រ ។ សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដី​ពី​នីតិ​សមុទ្រ​មាន​បី​មាត្រា ។

ចំណែក​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​ឆ្នាំ​១៩៨២ ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ នៅ​ទីក្រុង​ម៉ុង​តេ​ហ្គា​បៃ ប្រទេស​ហ្សា​ម៉ា​អ៊ី​ក ហើយ​ចូល​ជា​ធរ មាននៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៩៤​។

បច្ចុប្បន្ន មាន​ប្រទេស​១៧១ បាន​ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ ។ ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ប្រទេស​ចំនួន​១០ រួម​ទាំង​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​មិន​ជាប់​សមុទ្រ បាន​ចូល​ជា​ភាគី​នៃ អនុសញ្ញា​នេះ​រួច​ហើយ ។ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​១៩៨៣ ។

អនុសញ្ញា​នេះ កំណត់​អំពី​ក្រប​ខណ្ឌ​គតិ​យុ​ត្តនៃ​ការ​កំណត់ព្រំដែន​សមុទ្រ សេរីភាព​ផ្នែក​នាវាចរណ៍​តា ម​ផ្លូវ​សមុទ្រ​សិទ្ធិ និង​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ក្នុង​ការ​ប្រើប្រាស់​លម្ហ​សមុទ្រ និងសេចក្តីណែនាំ​នានា​សម្រាប់​ការ​ធ្វើ​ធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំង​ការ​គ្រប់គ្រង​ធន ធាន​ធម្មជាតិ​សមុទ្រ​ដ៏​សម្បូរ​បែប ។

ការ​ផ្តល់​សច្ចាប័ន​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ នឹង​ផ្តល់​អត្ថប្រយោជន៍ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រទេស​មាន​សមុទ្រ ទទួល​បាន​នូវ​ក្រប​ខណ្ឌ​ច្បាប់សមុទ្រ​មួយ​ពេញលេញ សម្រាប់​កិច្ចការ​សមុទ្រ​, ទទួល​បានការ​ការពារ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ទាក់ ទង​នឹង​ការ​គ្រប់គ្រង​សមុទ្រ​របស់​កម្ពុជា និង​ការ​ពង្រឹង​តួនាទី​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដោយ​ស្មើមុខ​ក្នុង​ការ​គ្រប់គ្រង​សមុទ្រ​, ដោះស្រាយ​បញ្ហា សមុទ្រ​ជាមួយ​បណ្តា​ប្រទេស​នានា និង​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព​អា ជ្ញា​ធរ​បាតសមុទ្រ​អន្តរជាតិ ក៏​ដូច​ជា​ចៅក្រម​តុលាការអន្តរជាតិ​នីតិសមុទ្រ​ជាដើម​។

អង្គ​រដ្ឋសភា​បាន​ធ្វើការ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ខាងលើ​តាម​នីតិវិធី ដែល​ជា​លទ្ធផល អង្គ​រដ្ឋ សភា បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​អង្គការសហ ប្រជា ជាតិ​ស្ដី​ពី​នីតិ​សមុទ្រ​ជា​ឯកច្ឆន្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ