ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយវិការដ៏កម្រ៖ មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា ប្រគល់ពានរង្វាន់ណូបែលសន្តិភាព​ជូនលោក​ត្រាំ ជាការដឹងគុណ

4 ម៉ោង មុន

វេ​ណេ​ស៊ុ​យ​អេ​ឡា​-​អា​មេ​រិ​ក ៖ មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោកស្រី​ម៉ា​រី​យ៉ា​កូ​រី​ណា​ម៉ា​ឆា​ដូ ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ មក​រា ថា លោកស្រី​បាន​ផ្ទេរ​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ ដែល​លោកស្រី​បាន​ទទួល ជូន​ទៅ​ប្រធានាធិបតី​អា​មេ​រិ​ក…

វេ​ណេ​ស៊ុ​យ​អេ​ឡា​-​អា​មេ​រិ​ក ៖ មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោកស្រី​ម៉ា​រី​យ៉ា​កូ​រី​ណា​ម៉ា​ឆា​ដូ ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ មក​រា ថា លោកស្រី​បាន​ផ្ទេរ​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ ដែល​លោកស្រី​បាន​ទទួល ជូន​ទៅ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ​វិញ ក្នុង​ឱកាស​ដែល​អ្នក​ទាំង​២​ជួប​គ្នា​នៅ​សេត​វិមាន ។ ការ​ផ្ទេរ​បែប​នេះ លោកស្រី​ថា ជា​ការ​ដឹងគុណ​ចំពោះ​លោក​ត្រាំ ដែល​បាន​សន្យា​ជួយ​ប្រទេស​លោកស្រី​ឲ្យ​មាន​សេរីភាព ។

នៅ​វិមាន​កា​ពី​តូ​ល ក្រោយ​ពី​លោកស្រី​ជួប​ជាមួយ​បណ្ដា​សមាជិក​សភា​អា​មេ​រិ​ក លោកស្រី​បាន​ថ្លែង​នៅ​មុខ​បណ្ដា​អ្នកកាសែត​ថា ខ្ញុំ​ប្រគល់​ជូន​ប្រធានាធិបតី​អា​មេ​រិ​ក ពានរង្វាន់​ណូបែល​សន្តិភាព​ដែល​ខ្ញុំ​ទទួល​បាន ។ លោកស្រី​បន្ត​ថា ខ្ញុំ​បាន​អះអាង​ប្រាប់​លោក​ត្រាំ​ថា ប្រជាជន​វេ​ណេ​ស៊ុ​យ​អេ​ឡា ចង់​រស់នៅ​ក្នុង​សេរីភាព ដោយ​ថ្លៃថ្នូរ​និង​ក្នុង​យុត្តិធម៌​។ បែប​នេះ​គេ​ត្រូវការ​លទ្ធិប្រជាធិបតេយ្យ ។

ខាង​អា​មេ​រិ​ក​វិញ អ្នកនាំពាក្យ​សេត​វិមាន លោកស្រី​ការ៉ូ​លី​ន​លី​វីត​បាន​ពន្យល់​ថា លោកស្រី​ម៉ា​រី​យ៉ា​កូ​រី​ណា​ម៉ា​ឆា​ដូ ពិតជា​មាន​សំឡេង​គួរ​ឲ្យ​កត់សម្គាល់ និង​គួរ​ឲ្យ​លើកទឹកចិត្ត សម្រាប់​ពលរដ្ឋ​វ​ណេ​ស៊ុ​យ​អេ​ឡា​ជា​ច្រើន ។ មុន​ការ​ជួប​គ្នា​ជាមួយ​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា​រូប​នោះ លោក​ត្រាំ​បាន​ថ្លែង​ទៅ​កាន់​ទូរទស្សន​FOX NEWS​ថា នោះ​ជាម​ហា​កិត្តិយស​មួយ​សម្រាប់​លោក ប្រសិនបើ​គេ​ព្រម​ប្រគល់​ពានរង្វាន់​នេះ ឬ​ចែក​រំ​លែង​គ្នា​ជាមួយ​លោក ដោយ​លោក​រំឭក​ថា​លោក​ពិតជា​ចង់បាន​ពាន​នោះ ។

នា​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា នោះ លោក​ត្រាំ​បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​កាយវិការ​ដ៏​អ​ស្ចា​រ្ស​
នោះ​របស់ លោកស្រី​ម៉ា​រី​យ៉ា​កូ​រី​ណា​ម៉ា​ឆា​ដូ ។ លោក​ថា លោកស្រី​បាន​ប្រគល់​ពាន​នោះ ដល់​រូប​ខ្ញុំ​ដោយ​សារ​ការងារ​ដែល​ខ្ញុំ​បាន​បំពេញ ។ នោះ​ជា​កាយវិការ​ដ៏​អស្ចារ្យ​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ អរគុណ​លោកស្រី​ម៉ា​រី​យ៉ា​។

ចំណែក​ប្រធានាធិបតី​ស្ដីទី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោកស្រី​ដែល​ស៊ី​រ៉ូ​ឌ្រី​ហ្គេ​ស ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ប្រជាជាតិ កាលពី​ថ្ងៃ​ទី​១៥​មក​រា លើក​ឡើង​ពី​ការ​កែប្រែ​មួយ​ផ្នែក​ច្បាប់​ស្ដី​ពី​ប្រេងកាត ៕

US President Donald Trump speaks during a ceremony to congratulate the Florida Panthers of the National Hockey League, winners of the 2025 Stanley Cup, in the East Room of the White House in Washington, DC on January 15, 2026. (Photo by Mandel NGAN / AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ