កម្ពុជាមានអាសិរពិស ១៧ប្រភេទ ដូច្នេះអ្នកដើរព្រៃប្រយ័ត្ន
នៅខែប្រាំង អាកាសធាតុត្រជាក់ស្រួល មិនមានភ្លៀង មានតែទឹកសន្សើម ក្រុមអ្នកលុកព្រៃផលិតមាតិការ បោះតង់កម្សាន្ត ដើររកអនុផលព្រៃឈើ គឺមានច្រើន ។ ដូច្នេះសូមប្រុងប្រយ័ត្ន…
នៅខែប្រាំង អាកាសធាតុត្រជាក់ស្រួល មិនមានភ្លៀង មានតែទឹកសន្សើម ក្រុមអ្នកលុកព្រៃផលិតមាតិការ បោះតង់កម្សាន្ត ដើររកអនុផលព្រៃឈើ គឺមានច្រើន ។ ដូច្នេះសូមប្រុងប្រយ័ត្ន…
នៅខែប្រាំង អាកាសធាតុត្រជាក់ស្រួល មិនមានភ្លៀង មានតែទឹកសន្សើម ក្រុមអ្នកលុកព្រៃផលិតមាតិការ បោះតង់កម្សាន្ត ដើររកអនុផលព្រៃឈើ គឺមានច្រើន ។ ដូច្នេះសូមប្រុងប្រយ័ត្ន សត្វអាសិរពិស ជាពិសេសគឺពស់ ដែលអាចគ្រោះថ្នាក់ដោយចៃដន្យ ។

នៅកម្ពុជា ពស់មានប្រមាណជា៨៦ ប្រភេទ ប៉ុន្តែពស់ដែលមានពិសមាន១៧ប្រភេទ នៅក្នុងនោះ ៦ ប្រភេទពិសរបស់វា មានផលវិបាកធ្ងន់ ហើយ៥ ប្រភេទទៀត គឺបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតតែម្តង បន្ទាប់ពីចឹក ។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់ ដោយពស់ចឹកនេះ មន្ទីរពេទ្យកាល់ម៉ែត្រ បានផ្សព្វផ្សាយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ថា រោគសញ្ញាពស់ចឹកជាទូទៅ អ្នករងគ្រោះមានអាការៈ ចង្អោរ ក្អួត ឈឺពោះ ឡេះឡះ ខ្សោយ ងងុយគេង ។ ក្រៅពីនោះនៅកន្លែងពស់ចឹក ដែលមានស្នាមរន្ធចង្កោម២ គឺមានហូរឈាមរិញៗ ហើម ជាំក្រហម និង ក្តៅ ។
ប្រភពដដែលបន្តថា នៅពេលដែលត្រូវពស់ចឹក ប្រសិនបើអាច គឺកំណត់ប្រភេទពស់ ដើម្បីងាយស្រួលប្រើថ្នាំបន្សាប អ្នកដែលនៅជិតអ្នករងគ្រោះ គួរជួយផ្លាស់ទីជនរងគ្រោះចេញពីកន្លែងចឹក ហើយជនរងគ្រោះវិញតាំងចិត្តនៅអោយស្ងៀមកុំភ័យស្លន់ស្លោ ។ កាលណាភ័យស្លន់ស្លោនាំអោយបេះដូងដើរលឿននាំអោយពិសពស់ជ្រាបលឿន បណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះ គឺហាមលើកដៃ ឬជើង កន្លែងពស់ចឹកខ្ពស់ជាងបេះដូង ហើយ លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬនឹងទឹកថ្នាំសម្លាប់មេរោគ បន្ទាប់មកគួររុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ ។

ប្រភពដដែលបានបន្តថា ដើម្បីបង្ការ និងការពារពស់ចឹក ពេលធ្វើដំណើរចូលព្រៃគួរពាក់ស្បែកជើងកវែងឬកាត់វាលបឹង ពីព្រោះ៥០% នៃពស់ចឹក គឺចឹកជើងក្រោមជង្គង់ ហើយពេលសម្រាកគួរកុំនៅជិតស្មៅ ឬកន្លែងដែលនៅជិតរុក្ខជាតិទាបៗ ។ ល។

ចែករំលែកព័តមាននេះ