ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​សព​អតីត​យុទ្ធ​ជន​១៦​រូប​ក្នុង​ក្រុង​សៀម រាបទទួល​បាន​ថវិកា​បេឡា​មរណ​សង្គ្រោះ​ពី​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​

1 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​រសៀល​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ​២០២៦ សាខាសមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ខេត្តសៀមរាប បាន​នាំ​យក​ថវិកា​របស់…

ខេត្ត​សៀម​រា​ប ៖ នា​រសៀល​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ​២០២៦ សាខាសមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ខេត្តសៀមរាប បាន​នាំ​យក​ថវិកា​របស់ សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​បងប្អូន​អតីត​យុទ្ធ​ជន​ចំនួន ១៦​គ្រួសារ ក្នុង​ក្រុង​សៀមរាប ដើម្បី​សម្រួល​ដល់​ក្រុម​គ្រួសារ​ក្នុង​ការ​រៀបចំ​បុណ្យសព​ឱ្យ​បាន​សមរម្យ និង​ទាន់​ពេលវេលា ក្រោម​ការ​ដឹកនាំ​ដោយ​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង អនុប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្តសៀមរាប ។

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង អនុប្រធាន​គណៈ​ក​ម្មា ធិ​ការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត តំណាង ឯកឧត្តម ប្រាក់ សោ ភ័​ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​ក​ម្មា ធិ​ការ​សមាគម​អតីត​យុទ្ធ​ជន និង និវត្តជន​កម្ពុជា​ខេត្តសៀមរាប បាន​សម្ដែង​នូវ​មរណៈទុក្ខ និង​ចូលរួម​សោកស្ដាយ​ជាមួយ​បងប្អូន​សាច់ញាតិ​នៃ​អតីត​យុទ្ធ​ជន​ទាំង ១៦​រូប ដែល​បាន​ទទួល​មរណកាល​កន្លង​ទៅ​នេះ និង​សូម​ឧទ្ទិស​វិញ្ញាណក្ខន្ធ​បាន​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

លោក​នាក់ ណេ​រ៉ុ​ន មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន និង ជា​អគ្គ​លេ ខា​ធិ​ការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា បាន​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប យ៉ាង ដើម្បី​ដោះស្រាយ​នូវ​រាល់​ការ​លំបាក​របស់​បងប្អូន​អតីត​យុទ្ធ​ជន​យើង​មាន​ដូច​ជា ការ​បែងចែក​ដីធ្លី ការ​សាងសង់​ផ្ទះសម្បែង​ជូន​បងប្អូន​អតីត​យុទ្ធ​ជន ដែល​មាន​ជីវភាព​លំបាក ខ្វះខាត​ពិតប្រាកដ និង​ការ​ផ្ដល់​នូវ​បណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ជូន​បងប្អូន​អតីត​យុទ្ធ​ជន សម្រាប់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ ដោយ​ឥត​គិតថ្លៃ​។ ហើយ​នៅ ពេល​ដែល​អតីត​យុទ្ធ​ជន​យើង​ទទួល​មរណ ភាព ក្រុម​គ្រួសារ​សព​ទទួល​បាន​ថវិកា​បេឡា​មរណ​សង្គ្រោះ​ចំនួន ៤​លាន​រៀល សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​បុណ្យសព​ឱ្យ​បាន​សមរម្យ និង​ឱ្យទាន់​ពេលវេលា​ផង​ដែរ​។

ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ប្រធាន​លេខាធិការដ្ឋាន​សាខាសមាគម​អតីត​យុទ្ធ​ជន និង និវត្តជន​កម្ពុជា​ខេត្ត បាន​បង្ហាញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០២៥ សមាគម​បាន​ប្រគល់​ថវិកា​ជូន​គ្រួសារ​សមាជិក សមាគម​សរុប​ចំនួន ១៥១​សព ក្នុង​នោះ​ថវិកា​សម្តេច​តេ​ជោ ចំនួន ៥៦​សព និង​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន ៧៩​សព​។ បច្ចុប្បន្ន​ខេត្តសៀមរាប​មាន​សមាជិក​អតីត​យុទ្ធ​ជន​ចំនួន ៦ ៦៨៧​នាក់ ក្នុង​នោះ​មាន​និវត្តជន ជន​ពិការ ជន​បាត់បង់​សមត្ថភាព​ពលកម្ម គ្រួសារ​ជន​ពលី និង​គ្រួសារ​ជន​មរណៈ និង​មាន​និវត្តជន​ដែល​មិន​ទាន់​ចូល​ជា​សមាជិកសមាគម​ចំនួន ២ ៦៨២​នាក់ ហើយ​និវត្តជន​ដែល​ជា​មន្ត្រីរាជការ​ស៊ី​វិល​ដែល​មិន​ទាន់​ចូល​ជា​សមាជិក​មាន​ចំនួន ៣ ៤៣៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ