ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! កម្ពុជារងឥទ្ធិពលព្យុះណូកាន អាចមានភ្លៀង និងខ្យល់កន្ត្រាក់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះថា​កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ ណូ​កាន (Nokaen) បណ្តាល​ឱ្យ​ខេត្ត​មួយ​ចំនួន​អាច​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះថា​កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ ណូ​កាន (Nokaen) បណ្តាល​ឱ្យ​ខេត្ត​មួយ​ចំនួន​អាច​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៦ មក​រា​ថា សម្ពាធ​ទាប​ដែល​កើត​មាននៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១ ឈ្មោះ ណូ​កាន (Nokaen) T2601 ។

គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ ណូ​កាន​នេះ ស្ថិត​នៅ ក្បែរ​ប្រទេស​ហ្វី​លី​ពី​ន និង​មិន​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ វា​គ្រាន់តែ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ ៖ ១.​តំបន់​វាលទំនាប ៖ ខេត្តកំពង់ចាម ព្រៃវែង កណ្តាល តាកែវ និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០% ។

ចំណែក​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ស្វាយ​រៀង និង​ខេត្ត​ត្បូងឃ្មុំ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ។ ២. តំបន់​ខ្ពង់រាប ៖ ខេត្ត​ប៉ៃលិន និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០% ។

ចំណែក​ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី និង​តំបន់​ជួរ​ភ្នំ​ដងរែក ពុំ​មាន ភ្លៀង​ធ្លាក់​ទេ ។ ៣.​តំបន់​មាត់សមុទ្រ ៖ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​១៥% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,២០​ម៉ែត្រ ។

យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​បាន​គូសបញ្ជាក់​ថា «​សូម​សាធារណ ជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោ​គ និង​ផ្លូវទឹក​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ