ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេសរាប់រយនាក់ភ្ញាក់ផ្អើលរត់ចេញពីកាស៊ីណូ ដោយគ្មានមូលហេតុ​

3 អាទិត្យ មុន
  • កែប

ខេត្តកំពត ៖ ជនជាតិបរ​ទេសរត់ចេញពីកាស៊ីណូចំនួន ២ គឺកាស៊ីណូខ្ញុំ និងកាស៊ីណូហាទៀងវេហ្គាសដែលមានទីតាំងនៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីវេលាម៉ោង…

ខេត្តកំពត ៖ ជនជាតិបរ​ទេសរត់ចេញពីកាស៊ីណូចំនួន ២ គឺកាស៊ីណូខ្ញុំ និងកាស៊ីណូហាទៀងវេហ្គាសដែលមានទីតាំងនៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីវេលាម៉ោង ៦ល្ងាច​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ មិនបានដឹងពីមូល​​ហេតុ ដោយស្រាប់តែគេឃើញជនបទេសចម្រុះជាតិសាសន៍​រាប់រយនាក់​ភ្ញាក់ផ្អើលនាំគ្នារត់ចេញពីកាស៊ីណូដើរប្រសាចពេញដងផ្លូវ ខ្លះអូសវ៉ាលី ខ្លះស្ពាយសម្ភារដើរចូលទៅដីខេត្តកែប ខ្លះដើរមកសំដៅស្រុកកំពង់ត្រាច ។

ពលរដ្ឋនាំគ្នាឆ្ងល់ថាចុះបើសមត្ថកិច្ចមិន​បង្ក្រាប​ពួកអនឡាញផងហេតុអ្វីក៍ពួកគេនាំគ្នារត់ប្រសាចបែបនេះ ។ នៅវេលាយប់នោះដែរនគរបាលប៉ុស្តិ៍ឫស្សីស្រុក បាននិយាយថា មូលហេតុជនបទេសរត់ចេញពីកាស៊ីណូ​ព្រោងព្រាតបែបនេះ ​ខាងអាជ្ញាធរួមទាំងប្រជាការពារក៍មកជួយសម្រួលដល់ការកកស្ទះនេះដែរ ។ ទោះបីមិនទាន់មានព័ត៌មានពីជនបទេសជាច្រើនរយនាក់បានរត់ចេញពីកាស៊ីណូក៍ដោយ គឺពេញ​​មួយ​យប់រថយន្តជាច្រើនរយគ្រឿងមកដឹកជនបទេសទាំងនោះឡើងទៅក្រុងភ្នំពេញ និងទៅកន្លែងផ្សេងៗទៀតបាត់អស់ទៅ ៕

ព័ត៌មានបន្ថែមមានផ្សាយនៅលើកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ