អ្នកភូមិតវ៉ារឿងរោងចក្របង្ហូរទឹកគីមីចូលប្រឡាយ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ រោងចក្រផលិតខ្សែរូត ខោអាវ កាបូប មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន…
ខេត្តកំពង់ស្ពឺ ៖ រោងចក្រផលិតខ្សែរូត ខោអាវ កាបូប មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន…
ខេត្តកំពង់ស្ពឺ ៖ រោងចក្រផលិតខ្សែរូត ខោអាវ កាបូប មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបង្ហូរទឹកកខ្វក់ ទឹកមានពណ៌ហៅជាតិគីមីចេញពីរោងចក្រ ចូលក្នុងប្រឡាយដែលប្រជាពលរដ្ឋជាច្រើនរស់នៅអមប្រឡាយនោះប្រើប្រាស់ បង្កផលប៉ះពាល់ជាច្រើន ។
ប្រជាពលរដ្ឋរស់នៅអមប្រឡាយច្បារមននិយាយគ្រប់គ្នាថា ពួកគាត់បានប្រើប្រាស់ទឹកប្រឡាយនេះជាប្រចាំមិនថា រដូវប្រាំង និងរដូវវស្សានោះទេ សូម្បីតែសត្វចិញ្ចឹមរបស់ពួកគាត់ មានសត្វគោ ជ្រូក មាន់ ទា តែងតែផឹកទឹកប្រឡាយនេះជារៀងរាល់ ។ ស្រាប់តែរោងចក្របង្ហូរទឹកកខ្វក់មានពណ៌ចូលមកក្នុងប្រឡាយដែលពួកគាត់ជាប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃ ប្រឈមប៉ះពាល់ដល់សុខភាពក្នុងការរស់នៅ និងបរិស្ថានខ្លាំងណាស់ ។ ប្រឡាយច្បារមននេះតភ្ជាប់រហូតទៅដល់ស្ទឹងព្រែកត្នោតឯណោះ ។
ប្រជាពលរដ្ឋលើកឡើងទៀតថា ប្រសិនបើអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធមិនយកចិត្តទុកដាក់ និងមិនមានវិធានការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រសហគ្រាសនានា ចូលមកក្នុងប្រឡាយច្បារមន ដែលប្រជាពលរដ្ឋប្រើប្រាស់នេះទេ ច្បាស់ណាស់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារប្រឈមប៉ះពាល់ដល់សុខភាពនៅថ្ងៃខាងមុខជាក់ជាមិនខានឡើយ ។
ពាក់ព័ន្ធនិងការបង្ហូរទឹកកខ្វក់ពីរោងចក្រផលិតខ្សែរូតខាងលើ លោក ផង់ ឆោមណាត ចៅសង្កាត់ច្បារមន បានឱ្យអ្នកយកព័ត៌មានយើងដឹងថា កន្លងទៅនៅតាមបណ្តារោងចក្រ សហគ្រាសទាំងអស់នៅពេលចាប់ផ្តើមដំណើរការសាងសង់ និងដំណើរការអាជីវកម្មនោះ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរបរិស្ថានតែងតែប្រាប់ទៅដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់នោះមិនឱ្យបង្ហូរទឹកកខ្វក់ចូលប្រឡាយច្បារមនដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកប្រឡាយនោះឡើយ ។
មិនថារដូវប្រាំង ឬរដូវវស្សានោះទេ រិតតែមិនត្រូវបង្ហូរចូលនោះឡើយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថានខ្លាំងណាស់ ។ លោកចៅសង្កាត់ នឹងចាត់ឱ្យមន្ត្រីមូលដ្ឋានចូលទៅពិនិត្យ ថតយករូបភាពការបង្ហូរទឹកកខ្វក់មានពណ៌មិនល្អនោះរាយការណ៍ជូនខាងក្រុងច្បារមន និងជំនាញពាក់ព័ន្ធ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព







ចែករំលែកព័តមាននេះ