ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារស.ពអតីតយុទ្ធជន១៦រូបក្នុងក្រុងសៀម រាបទទួលបានថវិកាបេឡាមរណសង្គ្រោះ

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ​២០២៦​ សាខាសមាគមអតីត​យុទ្ធ​ជន​ និង​និវត្តជន​កម្ពុជា​ខេត្ត បាន​នាំ​យក​ថវិកា​របស់​សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន…

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ​២០២៦​ សាខាសមាគមអតីត​យុទ្ធ​ជន​ និង​និវត្តជន​កម្ពុជា​ខេត្ត បាន​នាំ​យក​ថវិកា​របស់​សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធានសមាគម​អតីត​យុទ្ធ​ជន​និង​និវត្តជន​កម្ពុជា ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​បងប្អូន​អតីត​យុទ្ធជន​ចំនួន​១៦​គ្រួសារ នៅ​ក្រុង​សៀមរាប ដើម្បី​សម្រាល​ដល់​ក្រុម​គ្រួសារ​ក្នុង​ការ​រៀបចំ​បុណ្យសព​ឱ្យ​បាន​សមរម្យ និង​ទាន់​ពេលវេលា ។

ការ​នាំ​យក​ថវិកា​ទៅ​ផ្ដល់​ជូន​នេះ ដឹកនាំ​ដោយលោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​ជា​អនុ ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត ។ លោក នាក់ ណេ​រ៉ុ​ន បាន​សម្ដែង​នូវ​មរណទុក្ខ​និង​ចូលរួម​សោកស្ដាយ​ជាមួយ​បងប្អូន​សាច់ញាតិ​នៃ​អតីត​យុទ្ធ​ជន​ទាំង​១៦​រូប ដែល​បាន​ទទួលមរណភាព​កន្លង​ទៅ​នេះ ។

លោក​មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និងសម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​និង​និវត្តជន​កម្ពុជា បាន​បន្ត​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​ដោះស្រាយ​នូវ​រាល់​ការ​លំបាក​របស់​បងប្អូន​អតីត​យុទ្ធ​ជន​យើង មាន​ដូច​ជា ការ​បែងចែក​ដីធ្លី ការ​សាងសង់​ផ្ទះសម្បែង​ជូន​បងប្អូន​អតីត​យុទ្ធ​ជន ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ពិតប្រាកដ និង​ការ​ផ្ដល់​នូវ​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ជូន​បងប្អូន​អតីត​យុទ្ធ​ជន សម្រាប់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិតថ្លៃ ។

នៅ​ពេល​ដែល​អតីត​យុទ្ធ​ជន​យើង​ទទួល​មរណ​ភាព ក្រុម​គ្រួសារ​សព​ទទួល​បាន​ថវិកា​បេឡា​មរណ​សង្គ្រោះ​ចំនួន​៤​លាន​រៀល សម្រាប់​សម្រាល​ដល់​ការ​ធ្វើ​បុណ្យសព​ឱ្យ​បាន​សមរម្យ និង​ទាន់​ពេលវេលា​ផង​ដែរ ។

ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ប្រធាន​លេខាធិការដ្ឋាន​សាខាសមាគម​អតីតយុទ្ធ​ជន និង​និវត្តជន​កម្ពុជា​ខេត្ត បាន​បង្ហាញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០២៥ សមាគម​បាន​ប្រគល់​ថវិកា​ជូន​គ្រួសារ​សមាជិកសមាគម​សរុប​ចំនួន ១៥១​សព ក្នុង​នោះ​ថវិកា​សម្តេច​តេ​ជោ ចំនួន ៥៦​សព និង​ថវិកា​បេឡា​មរណ​សង្គ្រោះ​ចំនួន ៧៩​សព ។

បច្ចុប្បន្ន ខេត្តសៀមរាប​មាន​សមាជិក​អតីត​យុទ្ធ​ជន​ចំនួន ៦ ៦៨៧​នាក់ ក្នុង​នោះ​មាន​និវត្តជន ជន​ពិការ ជន​បាត់បង់​សមត្ថភាព​ពលកម្ម គ្រួសារ​ជន​ពលី និង​គ្រួសារ​ជន​មរណៈ និង​មាន​និវត្តជន ដែល​មិន​ទាន់​ចូល​ជា​សមាជិកសមាគម​ចំនួន ២ ៦៨២​នាក់ ហើយ​និវត្តជន​ជា​មន្ត្រីរាជការ​ស៊ី​វិល ដែល​មិន​ទាន់​ចូល​ជា​សមាជិក​មាន​ចំនួន ៣ ៤៣៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ