កាណាដា និងចិន ត្រៀមខ្លួនជាស្រេចសម្រាប់ផលប្រយោជន៍ប្រវត្តិសាស្ត្រពីភាពជាដៃគូថ្មី
ទីក្រុងប៉េកាំង ៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្រាប់មេដឹកនាំចិន លោក…
ទីក្រុងប៉េកាំង ៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្រាប់មេដឹកនាំចិន លោក…
ទីក្រុងប៉េកាំង ៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្រាប់មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ថា ប្រទេសកាណាដា និងប្រទេសចិនកំពុងតែបង្កើតភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ ដែលនឹងផ្តល់ផលចំណេញជាប្រវត្តិសាស្ត្រ ដោយការទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងរវាងគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ខានី ដែលជានាយករដ្ឋមន្ត្រីកាណាដាដំបូងគេបានទៅទស្សនកិច្ចប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧ បានបំពេញបេសកកម្មកសាងទំនាក់ទំនងដៃគូពាណិជ្ជកម្មជាមួយចិន ដែលជាប្រទេសសេដ្ឋកិច្ចធំទីពីរពិភពលោក បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតអស់រយៈពេលជាច្រើនខែ ដើម្បីដោះស្រាយភាពតានតឹងពីមុនរវាងគ្នា។
លោក ខានី បានប្រាប់លោក ស៊ី ដូច្នេះថា នេះជាការសំខាន់ណាស់ក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រថ្មីនេះ នៅពេលមានការបែកបាក់ ដោយលោកបានអំពាវនាវឱ្យផ្តោតលើវិស័យដែលអាចនាំមកនូវផលចំណេញជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសទាំងពីរ ដូចជាវិស័យកសិកម្ម កសិ-ម្ហូបអាហារ ថាមពល និងហិរញ្ញវត្ថុ។
កាណាដាកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ពន្ធលើទំនិញមួយចំនួនរបស់ខ្លួន ហើយថែមទាំងលើកឡើងថា ប្រទេសកាណាដាដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកអាចក្លាយជារដ្ឋទី ៥១ របស់ប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកមួយនេះ។
ប្រទេសចិន ដែលរងផលប៉ះពាល់ស្រដៀងគ្នាដោយពន្ធគយរបស់លោក ត្រាំ ចាប់តាំងពីលោកបានត្រឡប់មកសេតវិមានវិញនៅឆ្នាំ ២០២៥ នោះ មានបំណងចង់សហការជាមួយប្រទេសសមាជិក G7។
លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រាប់លោក ម៉ាក ខានី ថា លោកទន្ទឹងរង់ចាំបន្តធ្វើការជាមួយគ្នា ដោយមានស្មារតីទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ប្រជាជនប្រទេសទាំងពីរ និងពិភពលោក ដើម្បីកែលម្អទំនាក់ទំនងចិន-កាណាដាបន្ថែមទៀត៕


ចែករំលែកព័តមាននេះ