ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ដែល​អ្នក​ផឹក​មិន​ចង់​ដឹង​! គ្រឿង​ស្រវឹ.ង​ត្រឹម​កន្លះ​កំប៉ុង ក៏​បង្ក​ហានិភ័យ​មហារី.ក និង​លើសឈា.ម​ដែរ​!

46 វិនាទី មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស មនុស្ស​ជា​ច្រើន​តែង​យល់​ច្រឡំ​ថា “​ការ​ផឹក​បន្តិចបន្តួច​ជួយ​ឱ្យ​ឈាម​រត់​ស្រួល​” ឬ “​ផឹក​តិច​ៗ​មិន​អី​ទេ​”​។ ប៉ុន្តែ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​បាន​បង្ហាញ​ការ​ពិត​ផ្ទុយ​ស្រឡះ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​រៀង​រហូត​។ សូ​ម្បី​តែ​ការ​ទទួលទាន​ក្នុង​បរិមាណ​តិចតួច​បំផុត ក៏​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​រាង​កាយ​ច្រើន​ជាង​អ្វី​ដែល​យើង​ធ្លាប់​គិត​។…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស មនុស្ស​ជា​ច្រើន​តែង​យល់​ច្រឡំ​ថា “​ការ​ផឹក​បន្តិចបន្តួច​ជួយ​ឱ្យ​ឈាម​រត់​ស្រួល​” ឬ “​ផឹក​តិច​ៗ​មិន​អី​ទេ​”​។ ប៉ុន្តែ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​បាន​បង្ហាញ​ការ​ពិត​ផ្ទុយ​ស្រឡះ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​រៀង​រហូត​។ សូ​ម្បី​តែ​ការ​ទទួលទាន​ក្នុង​បរិមាណ​តិចតួច​បំផុត ក៏​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​រាង​កាយ​ច្រើន​ជាង​អ្វី​ដែល​យើង​ធ្លាប់​គិត​។

តាម​ទិន្នន័យ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​តូ​ក្យូ ដែល​បាន​តាមដាន​មនុស្ស​ជិត ៦ ម៉ឺន​នាក់ បាន​រក​ឃើញ​ថា ការ​ផឹកស្រា​បៀរ​ត្រឹមតែ កន្លះ​កំប៉ុង (​ឬ​ជាតិ​អាល់កុល ១០ ក្រាម​) បណ្តាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាម​ៗ​។ ចំពោះ​សុភាព​នារី សម្ពាធ​ឈាម​នឹង​កើនឡើង​យ៉ាង​ខ្លាំង​ជា​បន្ទាត់​ត្រង់​តាម​បរិមាណ​ដែល​បាន​ផឹក​។ ទោះបីជា​ការ​កើនឡើង​នេះ​មើលទៅ​ហាក់ដូចជា​បន្តិចបន្តួច ប៉ុន្តែ​ប្រសិនបើ​វា​វា​កើត​ឡើងជា​រៀងរាល់ថ្ងៃ វា​នឹង​ក្លាយជា “​គ្រាប់បែក​ពេលវេលា​” ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ការ​ខូច​តម្រងនោម​មុន​អាយុ​។

អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់​ថ្នាក់​គ្រឿង​ស្រវឹង​ថា​ជា “​សារធាតុបង្កមហារីក​ក្រុម​ទី ១”​។ នេះ​មាន​ន័យ​ថា វា​មិន​មាន “​បរិមាណ​សុវត្ថិភាព​” ឡើយ​សម្រាប់​ការ​ផឹក​។ ការ​ញ៉ាំ​សូ​ម្បី​តែ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ដល់​ទៅ ៧ ប្រភេទ រួម​មាន​មហារីក​សុដន់ និង​ពោះវៀនធំ​ជាដើម​។ ដូច្នេះ ជំនឿ​ដែល​ថា​ការ​ផឹក​ក្នុង​កម្រិត​មធ្យម​ផ្តល់​ផល​ល្អ​ដល់​សុខភាព ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​បដិសេធ​ទាំងស្រុង ព្រោះ​ហានិភ័យ​នៃ​ជំងឺ​ដ​ង្កា​ត់​មាន​ច្រើន​ជាង​អត្ថប្រយោជន៍​ដែល​ទទួល​បាន​។ ការ​សម្រេចចិត្ត​ឈប់​ផឹក គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​អាយុជីវិត​របស់​អ្នក​ឱ្យ​វែង​អង្វរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ