ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្មាធិការ​​​​បក្ស​ប្រជាជន​​សង្កាត់ទួលសង្កែ​ និង​ព្រះសង្ឃ​ឧបត្ថម្ភ​គ្រួសារ​ក្រី​​ក្រ​គ្មានទីពឹង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​គណៈ​កម្មាធិការ​​បក្ស​ប្រជាជន​​កម្ពុជា​​​សង្កាត់ទួលសង្កែ រួមជា​មួយ​ព្រះ​តេជ​គុណ​​​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​ប្រធាន​សហ​គមន៍​មូលនិធិ​​នគរ​​កាយ​វត្ត​​ព្រះពុទ្ធ​​សាសនា​​​កម្ពុជា និង​​​ជា​ចៅអធិការ​​វត្ត​​​ញាណ រង្សី ​កាលពីរសៀល​​ថ្ងៃទី​​២២ កក្កដា​​​ បាន​នាំ​អំណោយ​​​​ជាសម្ភារ និង​ថវិកា​​មួយចំនួន​ទៅជួយ​ឧបត្ថម្ភ​​ដល់​គ្រួសារ​

រាជធានីភ្នំពេញ​​ ៖ ​​គណៈ​កម្មាធិការ​​បក្ស​ប្រជាជន​​កម្ពុជា​​​សង្កាត់ទួលសង្កែ រួមជា​មួយ​ព្រះ​តេជ​គុណ​​​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​ប្រធាន​សហ​គមន៍​មូលនិធិ​​នគរ​​កាយ​វត្ត​​ព្រះពុទ្ធ​​សាសនា​​​កម្ពុជា និង​​​ជា​ចៅអធិការ​​វត្ត​​​ញាណ រង្សី ​កាលពីរសៀល​​ថ្ងៃទី​​២២ កក្កដា​​​ បាន​នាំ​អំណោយ​​​​ជាសម្ភារ និង​ថវិកា​​មួយចំនួន​ទៅជួយ​ឧបត្ថម្ភ​​ដល់​គ្រួសារ​ក្រី​ក្រ​​ចាស់ជរា​​​គ្មានទីពឹងចំនួន​​​៩គ្រួសារ ​ដែលរស់​នៅ​ក្នុងមូលដ្ឋាន​​​​សង្កាត់ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ​។

ពិធី​​នេះបាន​​រៀបចំ​ឡើង​នៅស្នាក់ការ​គណ​បក្ស​​ប្រជាជន​កម្ពុជាសង្កាត់​ទួលសង្កែ ដែលជា​លំនៅឋាន​​របស់​លោក​សយ កុសល ​​ប្រធាន​គណៈ​កម្មាធិការ​​បក្ស​ប្រជាជន​​សង្កាត់​​ទួលសង្កែ​។​​អំណោយ​​​​ដែលនាំយកទៅ​​​ឧបត្ថម្ភ​​​​នៅពេល​នោះ​សម្រាប់​​អំណោយ​​​​​របស់​គណៈ​កម្មាធិការ​​បក្ស​សង្កាត់​​​ក្នុង​១គ្រួសារ ​​ទទួល​បាន​​អង្ករ​ចំនួន​២៥​គីឡូក្រាម ​មី​១កេស ​​ស្ករស១គីឡូក្រាម ​​ទឹក​ដោះ​​​​គោ​​១កំប៉ុង ​និង​ថវិកា​ចំនួន​៦ម៉ឺន​​​​រៀល​។​​ចំណែក​អំណោយ​របស់​សហគមន៍​​​មូលនិធិ​នគរ​​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​​កម្ពុជា ក្នុង​១គ្រួសារ​​ទទួល​​បាន​​​​អង្ករ​២៥គីឡូក្រាម មី​១កេស ​​ទឹក​ដោះ​​គោ​​១​​កំប៉ុង​ ស្ករស​១គីឡូក្រាម តែ​២កញ្ចប់ ទឹក​ក្រូច​​២កំប៉ុង ទឹកត្រី​​១ដប ត្រីខ​១កំប៉ុង​ ទឹក​ស៊ីអុីវ​១ដប និង​ថវិកា​​​ចំនួន​​​​៦ម៉ឺនរៀល​។

លោកអ៊ុក​​ ខេមា ​អនុប្រធាន​​គណៈ​កម្មា​ធិការ​​បក្ស​​សង្កាត់​ទួលសង្កែ និង​ជា​​តំណាង​លោក​​សយ កុសល ​​បាន​ឱ្យ​​ដឹង​ថា ​ដោយមានការ​យក​ចិត្តទុកដាក់​​ពីគណៈ​កម្មាធិការ​គណបក្ស​​​ប្រជាជន​កម្ពុជា​សង្កាត់​ លោកសយ កុសល ប្រធាន​​​គណៈ​កម្មាធិ​ការ​​បក្ស​​ បាន​​ចាត់​ឱ្យមន្ត្រី​​​របស់​​បក្ស​​​ចុះ​​សាក​​សួរ​​សុខទុក្ខ និង​​​ធ្វើការ​ស្រាវជ្រាវ​​​នៅ​ក្នុង​មូល​​ដ្ឋាន​​រកប្រជាពលរដ្ឋ​ក្រីក្រ​​​ដែលកំពុង​តែ​ជួប​ការ​លំបាក​ផ្នែកជីវភាព ហើយ​នាំ​យក​អំណោយ​មក​ជួយ​​​ឧបត្ថម្ភ​​​ជាមួយព្រះសង្ឃ​នៅ​​ពេលនេះ​។​​នេះជា​វប្បធម៌​​ចែករំលែក​របស់​គណបក្ស​​ប្រជា​ជន​​កម្ពុជា ​​ដែលមាន​សម្តេចទាំង​​​៣ជា​ប្រមុខ ​​​តែង​​តែ​ចុះសាកសួរ​​សុខទុក្ខ និងនាំអំណោយ​​​​ឧបត្ថម្ភ​​ដល់​ជន​រងគ្រោះ​ និង​ជនទីទ័លក្រ​ទូទាំង​ប្រទេស​។

ព្រះតេជ​គុណ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​​មានថេរដីកា​ឱ្យ​​​ដឹង​ថា សម្ភារ និង​ថវិកា​​ដែលនាំ​​យកមក​ឧបត្ថម្ភ​​​នៅពេលនេះ​គឺ​បានមក​ពី​ការ​ចូល​រួម​របស់​ព្រះសង្ឃ​​​ តា​អាចារ្យ និង​​​ពុទ្ធបរិស័ទ​។ ​តាម​ពុទ្ធ​​ឱវាទ​ការ​បរិច្ចាគ​ចែក​រំលែក​របស់​​ពុទ្ធ​​​​បរិស័ទ​មានសារ​​សំខាន់ណាស់​​​ និង​​​បាន​ជា​បុណ្យ​កុសលសម្រាប់​បច្ចុប្បន្ន​​ជាតិ និងទៅ​អនាគត​​ជាតិ។ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​​សម្តេច​ទាំង​​​​៣​ជាប្រមុខ ​បានយកចិត្តទុកដាក់​​​យ៉ាង​ខ្លាំង​​ចំពោះ​​ប្រជាពលរដ្ឋ​​ ទី​ណា​​មានការ​លំបាក​គឺ​មាន​​សម្តេច​និង​លោកជំទាវ​​ចុះជួយ​​ដល់​មូលដ្ឋាន៕