ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​សីដក់ និង​សីមេលោង​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​សីដក់ និង​សីមេលោង…

រាជធានី​ភ្នំពេញ ៖ កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​សីដក់ និង​សីមេលោង ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ នឹង​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៧​ដល់​១៨ ខែមករា ឆ្នាំ​២០២៦​។

សម្រាប់​វិញ្ញាសា​ដែល​សហព័ន្ធ​ដាក់​ឱ្យ​ប្រកួតប្រជែង​មិន​ខុស​ពី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​មុន​ឡើយ ។ សហព័ន្ធ​នៅ​ថែរក្សា​វិញ្ញាសា​ប្រកួត​ដដែល ក្នុង​នោះ​មាន​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​៣​នាក់​បុរស ២​នាក់​ទល់​២​នាក់​បុរស និង​២​នាក់​ទល់​២​នាក់​នារី​។

កញ្ញា សួង ចាន់​តូ​រ៉ា​ទី បាន​រំលេច​ទៀត​ថា ការ​ប្រកួតប្រជែង​កម្រិត​បច្ចេកទេស​ខ្ពស់​បំផុត​ថ្នាក់​ជាតិ​មួយ​នេះ ជា​ការ​ស្វែងរក​ធនធាន​ឆ្នើម​ៗដើម្បី​ត្រៀម​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ ឆ្នាំ​២០២៦ សម្រាប់​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ ដូច​ជា​ការ​ប្រកួត​កម្រិត​អាស៊ី នៅ​ប្រទេស​ជប៉ុន និង​ប្រកួត​អន្តរជាតិ​នៅ​ម៉ា​ឡេ​ស៊ី​ជាដើម​។

បន្ថែម​ពីលើ​នេះ អគ្គលេខាធិការ​សហព័ន្ធរូប​នេះ​ក៏​បាន​បង្ហាញ​ក្តី​រីករាយ​ផង​ដែរ​ចំពោះ​ការ​ចូលរួម​ពី​ក្លិប​ថ្មី​មួយ​បន្ថែម​ទៀត ដែល​ទើបនឹង​បណ្តុះបណ្តាល​លើ​ប្រភេទ​កីឡា​សីដក់ នៅ​ក្នុង​សាលារៀន ។ ឃើញ​បែប​នេះ គ្រូបង្វឹក​សហព័ន្ធ​ក៏​បាន​ទៅ​បង្វឹក​ជំនាញ​កីឡា​នេះ​ជូន​ដល់​ពួក​គាត់ ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ឆ្នាំ​នេះ​ផង​ដែរ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា សម្រាប់​សមាគម​ក្លិបដែល​នឹង​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាង
លើ រួម​មាន សមាគម​កីឡា​សីដក់​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ មជ្ឈមណ្ឌល​កង​យោធពល
ខេមរភូមិន្ទ ក្លិប​បាន​លុង ក្លិប​កំពង់ហ្លួង និង​ក្លិប​យុវ​ខេមរា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ