ខេត្តស្ទឹងត្រែង ៖ ក្នុងស្មារតីលើកកម្ពស់តម្លៃសេរីភាពសារព័ត៌មាន និងការពង្រឹងប្រសិទ្ធភាពនៃការបញ្ជ្រាបព័ត៌មានពិតទៅកាន់សាធារណជន រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសំណេះ
សំណាលដ៏មានអត្ថន័យមួយជាមួយបណ្តាញអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងមន្ត្រីព័ត៌មានទូទាំងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សរ សុពុត្រា អភិបាលនៃគណៈអភិ
បាលខេត្តស្ទឹងត្រែង។
ពិធីដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៤មករា ២០២៦ នេះ មិនត្រឹមតែជាការជួបជុំបែបមិត្តភាព
ក្នុងឱកាសដើមឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានឆ្ពោះទៅរករបត់ថ្មីមួយនៃកិច្ចសហ
ការរវាងអាជ្ញាធរ និងអ្នកនាំសារ ក្នុងគោលដៅរួមគឺ «ការអភិវឌ្ឍខេត្តស្ទឹងត្រែង»។
ថ្លែងក្នុងបរិយាកាសស្នាមញញឹមដ៏ស្និទ្ធស្នាល លោក អភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងច្បា
ស់ថា អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា គឺជា «ដៃគូយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន» របស់រដ្ឋបាលខេត្ត។ លោកបានសង្កត់ធ្ងន់ថា៖
«អ្នកសារព័ត៌មានគឺជាស្ពានចម្លងព័ត៌មានដ៏សំខាន់ ក្នុងការនាំយកសមិទ្ធផល ការអភិវឌ្ឍ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ទៅដល់មហាជនឱ្យបានយល់ដឹងកាន់តែទូលំ
ទូលាយ ច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្រ»។
ទន្ទឹមនឹងការផ្តល់តម្លៃ លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ ភាពទទួលខុសត្រូវខ្ពស់ និងសេចក្តីរាយការណ៍ដែលផ្អែកលើតុល្យភាពព័ត៌មាន ដើម្បីរួមចំណែក ទប់ស្កាត់ព័ត៌មានមិនពិតដែលអាចបង្កឱ្យមានភាពវឹកវរក្នុងសង្គម។
លោកអភិបាលខេត្តក៏បានបង្ហាញនូវទិដ្ឋភាពទូទៅនៃសក្ដានុពលសេដ្ឋកិច្ច និងភូមិសាស្ត្រដ៏មានតម្លៃរបស់ខេត្តស្ទឹងត្រែង ព្រមទាំងទិសដៅយុទ្ធសាស្ត្រដែលរដ្ឋបាលខេត្តកំពុងអនុវត្ត។ ការបង្ហាញនេះ ក្នុងគោលបំណងផ្តល់ជាមូលដ្ឋានគ្រឹះដល់អ្នកសារព័ត៌មាន ក្នុងការផលិតព័ត៌មានឱ្យបានស៊ីជម្រៅ និងស្របតាមចរន្តនៃការអភិវឌ្ឍជាក់ស្តែង។
គួរកត់សម្គាល់ថា នេះគឺជាលើកដំបូងបង្អស់នៃរដ្ឋបាលខេត្តស្ទឹងត្រែង ដែលមានការរៀបចំវេទិកាសំណេះសំណាលរវាងថ្នាក់ដឹកនាំខេត្តជាមួយអ្នកសារព័ត៌មាន អ្នកផលិតមាតិការ ក្នុងខេត្ត។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការបើកចំហរទូលំទូលាយនូវលំហសេរីភាពព័ត៌មាន និងជាសញ្ញាវិជ្ជមាននៃការកសាង “ទំនុកចិត្ត” រវាងស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មាន។
តាមរយៈជំនួបនេះ រដ្ឋបាលខេត្តស្ទឹងត្រែងរំពឹងទុកថានឹងទទួលបាននូវកិច្ចសហការកាន់
តែជិតស្និទ្ធ បង្កើនល្បឿននៃការផ្តល់ព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរវិញ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនៅមូលដ្ឋានបានទាន់ពេលវេលា សំដៅប្រែក្លាយខេត្តស្ទឹងត្រែង ឱ្យក្លាយជាតំបន់ដែលមានការរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕








ចែករំលែកព័តមាននេះ