ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័រកៅស៊ូ​៖ កម្ពុជា​បន្ថយ​ការ​នាំ​ចេញបង្កើន​ការ​កែ​ច្នៃ​ក្នុងស្រុក

3 ម៉ោង មុន
  • ភ្នំពេញ

របាយការណ៍​ផ្លូវការ​មួយ​ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គា​រ៍​បាន​អះអាង​ថា កម្ពុជា​អាច​រក​ចំណូល​បាន​ជាង៦០៣លាន​ដុល្លារ​អា​មេ​រិ​ក ​ពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ​ធម្មជាតិ​នៅ​ឆ្នាំ២០២៥ ធ្លាក់​ចុះ៩ភាគ រយ​ពី ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ ផលិតកម្ម​កែ​ច្នៃ​ជ័រកៅស៊ូ​កម្ពុជា​កំពុង​មាន​កំណើន ជា​ពិសេស ​គឺ​កៅស៊ូកង់​រថយន្ត…

របាយការណ៍​ផ្លូវការ​មួយ​ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គា​រ៍​បាន​អះអាង​ថា កម្ពុជា​អាច​រក​ចំណូល​បាន​ជាង៦០៣លាន​ដុល្លារ​អា​មេ​រិ​ក ​ពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ​ធម្មជាតិ​នៅ​ឆ្នាំ២០២៥ ធ្លាក់​ចុះ៩ភាគ រយ​ពី ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ ផលិតកម្ម​កែ​ច្នៃ​ជ័រកៅស៊ូ​កម្ពុជា​កំពុង​មាន​កំណើន ជា​ពិសេស ​គឺ​កៅស៊ូកង់​រថយន្ត ។

ក្រៅពី​ទឹកប្រាក់​ បើ​និយាយ​អំពី​បរិមាណ​វិញ ស្ថិតិ​បាន​អះអាង​ថា ពេញ​មួយ​ឆ្នាំ​២០២៥​ កម្ពុជា​អាច​នាំ​ចេញ​ជ័រកៅស៊ូ​បាន៣៤៣.៧៦២តោន ធ្លាក់​ចុះ១២,៣ភាគរយ ហើយ​ទីផ្សារ​ដែល​កម្ពុជា​នាំ​ចេញ​គឺ​មាន​ម៉ា​ឡេ​ស៊ី វៀតណាម សិង្ហ​បុរី និង​ចិន​ ។

បរិមាណ​និង​តម្លៃ​ជ័រកៅស៊ូ​ដែល​កម្ពុជា​នាំ​ចេញ​គឺ​ថយ​ចុះ​មែន ប៉ុន្តែ​កាលពី​ឆ្នាំ​២០២៥​ ការ​នាំ​ចេញ​ផលិតផល​សម្រេច​ដែល​កៃ​ច្នែ​ចេញពី​ជ័រកៅស៊ូ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

ជាមួយនឹង​រោងចក្រ​ផលិត​កង់​រថយន្ត​៦ ដែល​ដំណើរការ​នៅ​ឆ្នាំ​២០២៥ កម្ពុជា​អាច​នាំ​ចេញ​សំបក​កង់​រថយន្ត​មាន​តម្លៃ​១,២២​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​១១​ខែ កើនឡើង​៥៨ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៤​កន្លង​ទៅ ហើយ​គេ​រំពឹង​ថា កម្ពុជា​នឹង​អាច​នាំ​ចេញ​សំបក​កង់​ឡាន​ដែល​កើត​ពី​ការ​កៃ​ច្នៃ​ផលិតផល​ជ័រកៅស៊ូ​នៅ​ក្នុងស្រុក​បន្ថែម​កាន់តែ​ច្រើន​ថែម​ទៀត ពីព្រោះ​រោងចក្រ​ទី​៧ បាន​
សម្ភោ​ធ​បើក​ដំណើរការ​បន្ថែម​ទៀត​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ