ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​កម្ពុជាភ្ជាប់​ទៅ ៤៦​ទីក្រុង​នៅ​ក្នុង​ពិភពលោក

46 វិនាទី មុន
  • ភ្នំពេញ

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​អះអាង​ថា មក​ដល់​ចុងឆ្នាំ​២០២៥​នេះ​ វិស័យ​ដឹក​ជញ្ជូន​​ផ្លូវអាកាស​កម្ពុជា​កាន់តែ​រីក​ចំរើន ដោយ​អាច​បម្រើ​ជើងហោះហើរ​សរុប​ជិត​៦៥.០០០​ជើង កើនឡើង​១១​ភាគរយ ហើយ​អាច​ភ្ជាប់​ទៅ​៤៦​ទីក្រុង​នៅ​ក្នុង​ប្រទេស​សរុប​១៧ ។ ប្រភព​ដដែល​បាន​អះអាង​ថា កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៣៦​ក្រុមហ៊ុន នៅ​ក្នុង​នោះ​ជាតិ​៤…

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​អះអាង​ថា មក​ដល់​ចុងឆ្នាំ​២០២៥​នេះ​ វិស័យ​ដឹក​ជញ្ជូន​​ផ្លូវអាកាស​កម្ពុជា​កាន់តែ​រីក​ចំរើន ដោយ​អាច​បម្រើ​ជើងហោះហើរ​សរុប​ជិត​៦៥.០០០​ជើង កើនឡើង​១១​ភាគរយ ហើយ​អាច​ភ្ជាប់​ទៅ​៤៦​ទីក្រុង​នៅ​ក្នុង​ប្រទេស​សរុប​១៧ ។

ប្រភព​ដដែល​បាន​អះអាង​ថា កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៣៦​ក្រុមហ៊ុន នៅ​ក្នុង​នោះ​ជាតិ​៤ និង​អន្តរជាតិ​៣២ និង​បាន​កំពុង​ត​ភ្ជាប់​ជើងហោះហើរ​ទៅ​កាន់ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ភាគច្រើន ក្រៅពី​នោះ​គឺ​មាន ចិន កូរ៉េ​ខាងត្បូង ហុងកុង កោះ​តៃវ៉ាន់ ឥណ្ឌា កា​តា អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​ជប៉ុន​ ។

ប្រភព​ដដែល​បាន​បន្ត​ជើងហោះហើរ​ទាំងអស់​នោះ​ គឺ​បាន​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​សរុប​ជិត​៧​លាន​នាក់​កើនឡើង​១២​ភាគរយ និង​ដឹក​ទំនិញ​ជិត ៩៤.០០០​តោន​កើនឡើង​២១​ភាគ​រយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ