ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អរគុណ​កម្ពុជាឮចំពោះ​ការ​បង្ក្រាប​មេ​ខ្លោង​ឧក្រិដ្ឋកម្ម​អន​ឡាញ ចេ​ន ហ្ស៊ី និង​គាំទ្រ​ដល់​វិធាន​ការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ

12 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​បាន​ចិន​បាន​អរគុណ​ដល់​កម្ពុជា ចំពោះ​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​មេ​ខ្លោង​ឧក្រិដ្ឋកម្ម​អន​ឡាញ លោក ចេ​ន ហ្ស៊ី (Chen Zhi) និង​គាំទ្រ​ដល់​វិធានការ​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​បាន​ចិន​បាន​អរគុណ​ដល់​កម្ពុជា ចំពោះ​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​មេ​ខ្លោង​ឧក្រិដ្ឋកម្ម​អន​ឡាញ លោក ចេ​ន ហ្ស៊ី (Chen Zhi) និង​គាំទ្រ​ដល់​វិធានការ​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ។ លើស​ពី​នេះ ភាគី​ចិន​-​កម្ពុជា​នឹង​បន្ដ​ពង្រឹង​លើ​ការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន​ឡាញ​នេះ​បន្ថែម​ទៀត ។

ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦​ឯកឧត្តម LIU Zhongyi ឧបការី​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​បង្ក្រាប​មេ​ក្លោ​ង​ឧក្រិដ្ឋកម្ម​អន​ឡាញ លោក ចេ​ន ហ្ស៊ី (Chen Zhi) និង​គាំទ្រ​ដល់​វិធាន​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម LIU Zhongyi ឧបការី​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ និង​ចាត់​ទុក​ថា វត្តមាន​នៃ​ការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​បន្ដ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត ទាំង​ផ្នែក​រាជរដ្ឋាភិបាល​បក្ស និង​ប្រជាជន​ប្រទេស​ទាំង​ពីរ ពិសេស គឺ​ការ​អនុវត្ត​ច្បាប់​។

ឯកឧត្តម​សន្ដិ​បណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បាន​ជម្រាប​ជូន​ឧបការី​រដ្ឋមន្ដ្រីក្រសួង​សន្ដិសុខ​ចិន អំពី​ស្ថានភាព​ជាក់ស្ដែង និង​ពិតប្រាកដ​របស់​កម្ពុជា ពោល​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​រង​គ្រោះ ដោយសារ​បទល្មើស​ឆបោក​នេះ ដោយហេតុ​ថា ជនល្មើស​ទាំងអស់​បាន​យក​ទី​ទាំង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ដូច្នេះ​ហើយ ទាមទារ​ឲ្យ​កិច្ច​សហប្រតិបត្តិការ រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់​ប្រទេស​ទាំង​ពីរ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត ។

ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​គូសបញ្ជាក់​ថា វត្តមាន​របស់​មិត្ត​ចិន​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ពេល​នេះ ក៏​ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី កំពុង​តែ​ប្រើប្រាស់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ជាទី​បំផុត ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​អន​ឡាញ​គ្រប់​ទម្រង់​ទាំងអស់ ។ ឯកឧត្តម​សង្ឃឹមថា ភាគី​ចិន​-​កម្ពុជា នឹង​បន្ដ​ពង្រឹង​លើ​ការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន​ឡាញ​នេះ​បន្ថែម​ទៀត ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម LIU Zhongyi ឧបការី​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជ​រេ​ដ្ឋា​ភិ​បាល​កម្ពុជា ចំពោះ​កិច្ចសហការ​ក្នុង​ការ​ចាប់ខ្លួន​មេខ្លោង​បទល្មើស​ឧក្រិដ្ឋកម្ម​អន​ឡាញ លោក ចេ​ន ហ្ស៊ី (Chen Zhi) ដែល​នេះ​គឺជា​ការ​រួច​ចំណែក​យ៉ាង​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា មក​កាន់​ប្រទេស​ចិន ។

ឧបការី​រដ្ឋមន្ដ្រីក្រសួង​សន្ដិសុខ​ចិន​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ដែល​បាន​ដាក់​ចេញ​វិធានការ​ដ៏​មុត​ស្រួច ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​អន​ឡាញ ដូច​ជា​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAM), អនុក្រឹត្យ​ស្ដី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ និង​ការ​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ធិ​បតី​អំពាវនាវ​ឲ្យ​ជនរួមជាតិ​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​អន​ឡាញ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ