ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគ ទី២ ថៃ ជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន

21 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ម៉ា​លី សុជាតា ៖ ក្រុម​លេខា​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ម៉ា​លី សុជាតា ៖ ក្រុម​លេខា​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ភាគី​ថៃ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៊ាំ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

ជាក់ស្តែង​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦​នេះ ក្រុម​លេខា​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ភាគី​ថៃ បាន​ជួប​ប្រជុំ​គ្នា នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៊ាំ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ក្រុម​លេខាធិការ​របស់​កម្ពុជា​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី និ​ត ណា​រ៉ុ​ង នាយសេនាធិការរង យោធភូមិ​ភាគ​ទី​៤ និង​ក្រុម​លេខាធិការ​របស់​ថៃ ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី កាំ​ផាក់​ណា​ក វ៉ា​ផា​ន់​ស៊ុ នាយសេនាធិការ កងទ័ព​ភូមិភាគ​ទី​២ ។ ភាគី​ទាំង​ពីរ​បាន​ប្រជុំ​ពិភាក្សា​គ្នា​ទៅ​លើ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​លើ​ការ​ពង្រឹង​ការ​អនុវត្ត​នូវ​ខ្លឹមសារ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គូសបញ្ជាក់​សា​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ម៉ត់ចត់ ស្មោះត្រង់ ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត សំដៅ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី យុត្តិធម៌ និង​យូរអង្វែង​ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ