ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មនៅអ៊ីរ៉ង់៖ ចំនួនអ្នកស្លា.ប់កើន​ឡើង​ដល់រាប់ពាន់នាក់ ខណៈអង្គការសិទ្ធិ​មនុស្ស​បង្ហាញតួលេខបង្ក្រាបដ៏គួរឱ្យ​រន្ធត់

1 នាទី មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ នៅ​អ៊ី​រ៉​ង់​ការ​បង្ក្រាប​ពួក​បាតុករ​ដែល​បះបោរ​ប៉ង​ផ្លួ​ល​រំលំ​របប​ប្រទេស​នេះ​ពិតជា​សែន​ទារុណ តាំងពី​ចាប់ផ្ដើម​ចលនា​តវ៉ា​ពី​ថ្ងៃ​ទី​២៨ ធ្នូ មក​។ តាម​អង្គការសិទ្ធិមនុស្ស​អ៊ី​រ៉​ង់​មួយ​មាន​មូលដ្ឋាន​នៅ​ន័​រ​វែ​ស​ថា មក​ទល់​ពេល​នេះ បាតុករ​យ៉ាងតិច​៣៤២៨​នាក់ បាន​ត្រូវ​ស្លាប់…

ប្រទេស​អ៊ី​រ៉​ង់ ៖ នៅ​អ៊ី​រ៉​ង់​ការ​បង្ក្រាប​ពួក​បាតុករ​ដែល​បះបោរ​ប៉ង​ផ្លួ​ល​រំលំ​របប​ប្រទេស​នេះ​ពិតជា​សែន​ទារុណ តាំងពី​ចាប់ផ្ដើម​ចលនា​តវ៉ា​ពី​ថ្ងៃ​ទី​២៨ ធ្នូ មក​។ តាម​អង្គការសិទ្ធិមនុស្ស​អ៊ី​រ៉​ង់​មួយ​មាន​មូលដ្ឋាន​នៅ​ន័​រ​វែ​ស​ថា មក​ទល់​ពេល​នេះ បាតុករ​យ៉ាងតិច​៣៤២៨​នាក់ បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​ជាង​១០៦០០​នាក់​ត្រូវ​ចាប់ខ្លួន ។ អង្គការ​នេះ លើក​ឡើង​ទៀត​ថា នេះ​ជា​តួលេខ​អ្នក​ស្លាប់​ដែល​ទាប​បំផុត ដោយ​តាម​សាក្សី​ទាំងឡាយ​ថា​ចំនួន​បាតុករ​ដែល​ស្លាប់​ពិតជា​មាន​ខ្ពស់​ជាង​នេះ​ទៀត ។

គេ​ពិតជា​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ត្រួតពិនិត្យ​ការ​ខូចខាត​និង​ជន​រង​គ្រោះ​ពិតប្រាកដ ខណៈ​​គមនាគមន៍ និង​អ៊ី​ន​ធើ​រ​ណេ​ត​ត្រូវ​កាត់​ផ្ដាច់ ។ តុល្យការ​ថ្ងៃ​ទី​១៤ មក​រា អង្គការសិទ្ធិមនុស្ស​នោះ​ក៏​ទទួល​បាន​សេចក្ដីរាយការណ៍​របស់​ប្រភព​ផ្លូវការ​អ៊ី​រ៉​ង់​ដែរ ។ ប្រភព​ក្រសួងសុខាភិបាល​គូសបញ្ជាក់​ថា រវាង​ពី​ថ្ងៃ​ទី​៨​ទៅ​ទី​១២ មក​រា ប៉ុណ្ណោះ មនុស្ស​ប្រមាណ​ជា​៣៥០០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​នោះ មាន​ពួក​បាតុករ និង​សមាជិក​កងកម្លាំង​សន្តិសុខ​។ ប៉ុន្តែ​មាន​តួលេខ​ក្រៅពី​នេះ​ថា ចំនួន​អ្នក​ស្លាប់មាន​រវាង​ពី​៥០០០ ទៅ​២០.០០០​នាក់​។

ទោះបី​ការ​បង្ក្រាប​បង្ហូរឈាម​បាតុកម្ម​នៅ​អ៊ី​រ៉​ង់ ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គំរាម​ផ្ទួន​ៗ​ធ្វើ​អន្ត្រាគមន៍​យោធា​ក៏​ដោយ តែ​ការ​សម្រេច​នៅ​តែ​មានការ​ស្ទាបស្ទង់​ដែរ​។ កាលពី​ថ្ងៃ​ទី​១៤ មក​រា លោក​ត្រាំ​អះអាង​ថា ការ​សម្លាប់​នៅ​អ៊ី​រ៉​ង់​ត្រូវ​បាន​បញ្ចប់​ក្រោយ​ការបង្ក្រាប​បាតុករ​ក្នុង​ថ្លុកឈាម ។ លោក​ថា យើង​បាន​ទទួល​ព័ត៌មាន​ពី​បណ្ដា​ប្រភព​សំខាន់​ៗ​ដែល​ថា ការ​សម្លាប់​ត្រូវ​បាន​បញ្ឈប់ ។

ប្រភព​ទាំងនោះ នៅ​បាន​អះអាង​ទៀត​ថា ការ​ប្រហារជីវិត​ពួក​បាតុករ​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៤ មក​រា ទីបំផុត គ្មាន​ទេ ។ ពេល​សួរ​លោក​ពី​អន្តរាគមន៍​យោធា​ជាយថាហេតុ​របស់​អា​មេ​រិ​ក លោក​ត្រាំ​ឆ្លើយ​តប​ថា គេ​នឹង​ពិនិត្យ​ហើយ​គេ​ចាំ​មើល​ស្ថានការណ៍​ទៅ​ខាង​មុខ​ទៀត ។ មើលទៅ​អ៊ី​រ៉​ង់ និង​អា​មេ​រិ​ក ហាក់ដូចជា​មក​លេង​សន្លឹក​បៀរ​នៃ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​។ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​ក់​ជី​អះអាង​ថា នឹង​ពុំ​មានការ​ព្យួរ​ករ​បាតុករ​ឡើយ​នា​ពេល​នេះ និង​ពេល​ស្អែក ។

លោក​ត្រាំ​អះអាង​ថា សហរដ្ឋអាមេរិក​នឹង​មាន​ប្រតិកម្ម​តប​យ៉ាង​ខ្លាំងក្លា​បំផុត បើ​អ៊ី​រ៉​ង់​ចាប់ផ្ដើម​ប្រហារជីវិត​ដោយ​ព្យួរ​ករ​ពួក​បាតុករ ដែល​ចាប់ខ្លួន​ច្រើន​ពាន់​នាក់ ។ ចំណែក​អ៊ី​រ៉​ង់​វិញ​បាន​ចោទ​ប្រកាន់​អា​មេ​រិ​កថា រក​លេស​ដើម្បី​ធ្វើ​អន្តរាគមន៍​ប្រឆាំង​ខ្លួន ។ ចំណែក​ប្រទេស​ចិន​វិញ​បាន​ចេញពី​ភាព​ស្ងៀមស្ងាត់​ទាក់ទិន​នឹង​បាតុកម្ម​នៅ​អ៊ី​រ៉​ង់​ដោយ​ស្នើ​កុំ​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ ។

Iranians gather while blocking a street during a protest in Tehran, Iran on January 9, 2026. The nationwide protests started in Tehran’s Grand Bazaar against the failing economic policies in late December, which spread to universities and other cities, and included economic slogans, to political and anti-government ones. (Photo by MAHSA / Middle East Images via AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ