ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទាមទារឱ្យថៃប្រគល់ទូក និងឧបករណ៍នេសាទ ដែលរឹបអូសខុសច្បាប់ត្រឡប់មកវិញ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​ជា​ផ្លូវការ ទៅ​កាន់​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ ជុំវិញ​ការ​រឹបអូស​ទូក​នេសាទ និង​ការ​ចាប់ខ្លួន​អ្នកនេសាទ​ខ្មែរ​ចំនួន​បួន​នាក់ ដោយ​កងទ័ពជើងទឹក​ថៃ កាលពីដើម​ខែមករា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​ជា​ផ្លូវការ ទៅ​កាន់​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ ជុំវិញ​ការ​រឹបអូស​ទូក​នេសាទ និង​ការ​ចាប់ខ្លួន​អ្នកនេសាទ​ខ្មែរ​ចំនួន​បួន​នាក់ ដោយ​កងទ័ពជើងទឹក​ថៃ កាលពីដើម​ខែមករា នៅ​ក្នុង​ដែនសមុទ្រ​នៃ​ខេត្តកោះកុង ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៥ ខែមករា​នេះ ។

នៅ​ក្នុង​កំណត់​ទូត ដែល​បាន​ផ្ញើ​ទៅ​កាន់​ស្ថានទូត​ថៃ ក្រសួងការបរទេស បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នៃ​ការ​ចាប់​ទូក​នេសាទ​កម្ពុជា បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​ព្រឹក ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​កូអរដោនេ លេខ 11°33’30″N និង 102°51’39″E ដែល​កម្ពុជា​អះអាង​ថា ស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​របស់​ខ្លួន ។

យោង​តាម​ខ្លឹមសារ​កំណត់​ទូត​នេះ កម្ពុជា​បាន​ស្វាគមន៍​ការ​ដោះ​លែង អ្នកនេសាទ​ទាំង​បួន​នាក់​មក​វិញ​កាល ពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ ប៉ុន្តែ​ទន្ទឹម​នេះ​បាន​ស្នើ​ជា​ផ្លូវការ​ដល់​ភាគី​ថៃ​ឱ្យ​ប្រគល់​ទូក​នេសាទ​ខ្មែរ រួម​ជាមួយនឹង​ឧបករណ៍​នេសាទ​ទាំងអស់ ដែល​ថៃ​បាន​រឹបអូស ត្រឡប់​មក​វិញ ។
កម្ពុជា បាន​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ក្រសួងការបរទេស​បាន​ពិពណ៌នា​ថា ជា​សកម្មភាព​រំ​លោ​.​ភលើ​អធិបតេយ្យភាព និង​យុត្តាធិការ​របស់​កម្ពុជា ហើយ​ក៏​បាន​ស្នើ​ថៃ​ចៀសវាង​សកម្មភាព​បែប​នេះ នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ