ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សារ​ធា​ណៈ​ រួច​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត ត្រូវ​នគរបាល​ស្រាវជ្រាវ​​ឃាត់ខ្លួន​៤​នាក់

16 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ធ្វើ​កិច្ចសន្យា​អប់រំ និង​កោ​សក់​សញ្ញា​ជើងក្អែក ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ខាងលើ​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ថត​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​កាលពី​ពេល​កន្លង​ទៅ​។ ការ​ស្រាវជ្រាវ​ឃាត់​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ធ្វើ​កិច្ចសន្យា​អប់រំ​និង​កោស​ក់ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦​។…

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ធ្វើ​កិច្ចសន្យា​អប់រំ និង​កោ​សក់​សញ្ញា​ជើងក្អែក ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ខាងលើ​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ថត​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​កាលពី​ពេល​កន្លង​ទៅ​។

ការ​ស្រាវជ្រាវ​ឃាត់​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ធ្វើ​កិច្ចសន្យា​អប់រំ​និង​កោស​ក់ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា​នៅ​មុន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ គឺ​នៅ​វេលា​ម៉ោង​០១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​បង្គោល​គីឡូ​លេខ​៤២​ទៅ​លេខ​៤៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រំដួល​ខាងជើង ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ឱ្យ​ដឹង​ថា បើ​យោង​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pu riya បាន​ផុស​ក្នុង​បណ្តាញ​សង្គម​ពី​សកម្មភាព​ក្រុម​ក្មេង​ទំនើង​០១​ក្រុម​បង្ហោះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ក្រហម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិត​ក្នុងភូមិ​/​ឃុំ​ខាងលើ ពី​ទិស​ជើង​ទៅ​ទិស​ខាងត្បូង បង្ករ​ភាព​អសន្តិសុខ​ក្នុង​សង្គម និង​បង្ករ​ឱ្យ​មាន​ភាព​វឹកវរ​តាម​ដងផ្លូវ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះជា​យថាហេតុ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ ។
លុះ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ប​សេដ្ឋ បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​រហូត​ឈាន​ដល់​ធ្វើការ​នាំ​ខ្លួន​ចំនួន​០៤​នាក់ និង​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង ដែល​ធ្វើ​សកម្មភាព​បង្ហោះ​នោះ​÷ ទី​១/​ឈ្មោះ សុខ ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​និទាន ស្រុក​ប​សេដ្ឋ
ទី​២/​ឈ្មោះ ង៉ា​ន់ សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ស្តៅ ឃុំ​និទាន ស្រុក​ប​សេដ្ឋ (០២​នាក់​ខាងលើ​ជា​អ្នក​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​)
ទី​៣/​ឈ្មោះ យាន គឹ​ម​ស៊ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​និទាន ស្រុក​ប​សេដ្ឋ និង​ទី​៤/​ឈ្មោះ រី សុ​ភក្ត្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​សា​ឡាំ ឃុំ​ពោធិ​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ (០២​នាក់​ជា​អ្នក​ជិះ​បិត​គូទ និង​ថត​វី​ដេ​អូ​ពី​សកម្មភាព​បក្ខពួក​ខ្លួន​បង្ហោះ​ម៉ូតូ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​) ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ថែម​ទៀត​ថា ចំពោះ​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​ទាំង​០៤​នាក់​ក្រោយ​ឃាត់ខ្លួន បាន​សារភាព​ថា​ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ តាម​ផ្លូវជាតិ​លេខ​៤១​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ខាងលើ​កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​ធ្វើការ​អប់រំ កិច្ចសន្យា ឱ្យ​អាណាព្យាបាល ធានា​យក​ទៅ​អប់រំ​បន្ត បាន​កោរសក់ ត្រលប់​ទៅ​មូលដ្ឋាន​វិញ​ហើយ ចំណែក​វត្ថុ​តាង​ម៉ូតូ​ត្រូវ​បាន​រក្សា​ទុក​ចំនួន​០៣​ខែ ឬ ស្មើនឹង​៩០​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ