រាជធានីភ្នំពេញ ៖ ហាងម៉ាស្សានិងកោសជប់មួយកន្លែងស្ថិតនៅគល់ស្ពានព្រែកព្នៅ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាឲ្យរងការខូចខាតទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
នៅចំណុចផ្ទះលេខ១១៤មហាវិថីឈ្នះឈ្នះក្នុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញភ្លើងបានឆាប់ឆេះចេញពីផ្ទះម៉ាស្សានិងកោសជប់ខាងលើផ្សែងហុយ ខ្មួល ខ្មាញ់យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកក្បែរខាងនាំគ្នាជួយពន្លត់តែពុំអាចទប់ស្កាត់បានក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាលតារាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ដោយ ប្រេីប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប ហើយភ្លើងបានរលត់នៅម៉ោង ១០នឹង០០នាទីនាថ្ងៃខែ ឆ្នាំដដែល។
តាមនគរបាលបានឲ្យដឹងទៀតថា ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទសំណង់:ដែកប្រកស័ង្កសីមានទំហំ៨ម៉ែត្រគិណ១២ ម៉ែត្រមានម្ចាស់ឈ្មោះ គូច ប៊ុង ភេទ ប្រុស អាយុ ៤៤ឆ្នាំ ។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលមកពីជាងផ្សារដែកធ្លាក់ កំទេចទៅប៉ះនិងពូកបណ្ដាលឲ្យឆេះរាលដាលតែម្ដង។អគ្គីភ័យនេះបណ្ដាលឱ្យបន្ទប់ចំនួន ២បានរងការខូចខាតរួមមានៈ ពួកចំនួន៨ ,គ្រែចំនួន៨, កង្ហារចំនួន៨និងសម្ភារៈមួយចំនួនទៀតបានរងការខូចខាតតែពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ៕






ចែករំលែកព័តមាននេះ