ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងមានផលិតផលត្រីខកំប៉ុង នៅក្នុងស្រុកបែបឧស្សាហកម្មពិតប្រាកដ

33 វិនាទី មុន

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​ត្រីខកំប៉ុង​នៅ​ក្នុង​ប្រទេស​ដែល​នឹង​ដំណើរការ​ផលិតកម្ម​តាម​បែប​ឧស្សាហកម្ម​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​រង្វង់​ឆ្នាំ​នេះ ។ ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​គម្រោង​៩ មាន​តម្លៃ​សរុប ៦៧​លាន​ដុល្លារ ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី ហើយ​ដែល​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា…

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​ត្រីខកំប៉ុង​នៅ​ក្នុង​ប្រទេស​ដែល​នឹង​ដំណើរការ​ផលិតកម្ម​តាម​បែប​ឧស្សាហកម្ម​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​រង្វង់​ឆ្នាំ​នេះ ។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​គម្រោង​៩ មាន​តម្លៃ​សរុប ៦៧​លាន​ដុល្លារ ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី ហើយ​ដែល​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៤ ខែមករា​នេះ បាន​ឲ្យ​ដឹង​ថា សំណើរ​សុំ​បើក​រោងចក្រ​ផលិត​ត្រីខកំប៉ុង និង​ទឹកត្រី គឺជា​គម្រោង​មួយ ។

ព័ត៌មាន​លម្អិត​អំពី​គម្រោង​នេះ នៅ​មិន​ទាន់​ប្រកាស​នៅឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា វា គឺជា​គម្រោង​វិនិយោគ​មួយ​ដែល​ដាក់​ស្នើ​មក​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា រួម​ជាមួយនឹង​គម្រោង​កសាង​រោងចក្រ​ផ្សេង​ៗ​ដូច​ជា រោងចក្រ​ខារ​អំបោះ និង​ជ្រលក់​ពណ៌​, ផលិត​ម្សៅ​កាល់ស្យូម​ធុន​ធ្ងន់ ម្សៅ​កាល់ស្យូម​អ៊ី​ដ្រុ​ក​ស៊ី​ត និង​ម្សៅ​បៀក​ជញ្ជាំង​, ផលិត​វ៉ែនតា និង​សម្ភារៈ​បន្ទាប់បន្សំ​វ៉ែនតា​គ្រប់​ប្រភេទ​, ផលិត​គ្រឿង​តុបតែង​សក់​, ផលិត​អំ​ពូ​ល​ភ្លើង បរិក្ខារ​អគ្គិសនី និង​ម៉ាស៊ីន​បូម​ធូលី​, ផលិត​សំបក​កំប៉ុង និង​គម្រប​កំប៉ុង​ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ