រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា
ចក្រកម្ពុជា បានគូសបញ្ជាក់ថា ស្ទើរតែភ្លេច! ថ្ងៃនេះ គឺជាខួប៤១ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤ មករា ១៩៨៥-១៤ មករា២០២៦) ។

សម្តេចតេជោបានលើកឡើងថា នៅពេលនោះ ជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស នៅខែមករា ឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស នៅខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩
ឆ្នាំ ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ សម្ដេច
តេជោបានសរសេរថា៖«រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំ សរុបជាង៤៧ឆ្នាំ ធ្វើឱ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ» ៕

ចែករំលែកព័តមាននេះ